សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមាន ឯកឧត្តមនាយឧត្តមសេនីយ៍ ជៀង អំ ប្រធានកិត្តិយសនិងឯកឧត្តម ញ៉ែម សំអឿន ជាប្រធានគណៈកម្មាធិការសាខាមានកិត្តិយស សូមអំពាវនាវចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ាឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជន គ្រប់មជ្ឈដ្ឋាន សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម០៨ ឧសភា ឆ្នាំ២០២៥។
ឯកឧត្តម នូវ ដារ៉ា ទីប្រឹក្សាសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមបរិច្ចាកថវិកាចំនួន១លានរៀល ដល់សាខាកាកបាទក្រហម ខេត្តរតនគិរី។
