ភ្នំពេញ÷ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម “២ កញ្ញា ១៩៤៥~២ កញ្ញា ២០២៥” នៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិធីនេះបានប្រារព្ធឡើងនៅព្រឹក ថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងពិធីប្រកបដោយផ្លែផ្កា នៃការអញ្ជើញចូលរួមពិធីបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៥។ នៅក្នុងឱកាសទស្សនៈកិច្ចនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានជួបពិភាក្សាការងារជាទ្វេភាគីជាមួយថ្នាក់ដឹកនាំវៀតណាម មួយចំនួនរួមមាន ឯកឧត្តមទូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តមជិន ថាញ់មិន ប្រធានរដ្ឋសភា និងឯកឧត្តម ផាម មិញជិញ នាយយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនោះផងដែរ។ ជំនួបខាងលើនោះថ្នាក់ដឹកនាំ នៃប្រទេសវៀតណាម បានសំដែងនូវការពេញចិត្តនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា […]