ភ្នំពេញ÷ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម “២ កញ្ញា ១៩៤៥~២ កញ្ញា ២០២៥” នៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិធីនេះបានប្រារព្ធឡើងនៅព្រឹក ថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងពិធីប្រកបដោយផ្លែផ្កា នៃការអញ្ជើញចូលរួមពិធីបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៥។ នៅក្នុងឱកាសទស្សនៈកិច្ចនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានជួបពិភាក្សាការងារជាទ្វេភាគីជាមួយថ្នាក់ដឹកនាំវៀតណាម មួយចំនួនរួមមាន ឯកឧត្តមទូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តមជិន ថាញ់មិន ប្រធានរដ្ឋសភា និងឯកឧត្តម ផាម មិញជិញ នាយយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនោះផងដែរ។ ជំនួបខាងលើនោះថ្នាក់ដឹកនាំ នៃប្រទេសវៀតណាម បានសំដែងនូវការពេញចិត្តនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា […]
ព័ត៌មានអន្តរជាតិ
ចិនគាំទ្រដល់កម្ពុជាលើបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងទាហានថៃ..!!
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ នៅក្នុងជំនួបពិភាក្សានេះបានធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅសាធារនរដ្ឋប្រជាមានិតចិន។ ឯកឧត្តមប្រធានាធិបតីចិន បានផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ខណៈនោះដែរចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាង និងពង្រឹងសមត្ថភាពការអភិវឌ្ឍដោយម្ចាស់ការខ្លួនឯង រួមនិងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ជាទីបំផុតដែលអាចធ្វើទីបាន។/
កម្ពុជាមិនមែនជា.ជាតិសាសន៍កំសាកខ្លាចនោះទេ ប៉ុន្តែគុណតម្លៃរបស់មេដឹកនាំកម្ពុជា បានឆ្លងកាត់ឆ្អែតនិងសង្គ្រាម និងបច្ចុប្បន្នកំពុងបង្រៀនជំនាន់ក្រោម ឲ្យយល់ដោយផ្តើមចេញពីខ្លួនយើងម្នាក់ទៅ អោយបានយល់ដឹងពីការអរគុណ សន្តិភាព..?
ទ័ពថៃនៅតែព្រហើន..! ស្របពេលដែលកម្ពុជាកំពុងតែទទូចស្នើសុំឲ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន នាពេលបច្ចុប្បន្ន និងបណ្ដាប្រទេសអ្នកសម្របសម្រួលស្តីពីបទឈប់បាញ់ និងសុំបង្កើតឲ្យបានឆាប់រហ័សនៅយន្តការត្រួតពិនិត្យដ៏រឹងមាំនិងឯករាជ្យមួយដើម្បីទប់ស្កាត់ការកើនឡើង នូវភាពតានតឹងនិងបទឈប់បាញ់ ដើម្បីឈានទៅដល់ការពារអាយុជីវិតដល់ពលរដ្ឋស៊ីវិល និងកងទ័ព។ ស្រាប់តែនៅពេលថ្មីៗនេះកងទ័ពឈ្លានពានថៃ នៅតែផ្គើនដោយបានប្ដូរពីបទឈប់បាញ់ បែរជាមកធ្វើការវៀតយកទឹកដីរបស់កម្ពុជា ដោយប្រើកម្លាំងកងទ័ពរាយបន្លាលួសរំលោភឈ្លានពានវិញចូលជ្រៅមកក្នុងទឹកដីខ្មែរវិញម្តង ។ សកម្មភាពរបស់កងទ័ពចោរថៃ ឈ្លានពាននេះ អាចអាចជាការផុយស្រួយបំផុតនៅក្នុងការបង្ហូរឈាម ..! នេះបើគ្មានការអត់ធ្មត់ប្រកបដោយសុជីវធម៌ គុណធម៌ ដែលមានវិជ្ជាជីវៈខ្ពង់ខ្ពស់របស់មេដឹកកងទ័ពកម្ពុជាទេនោះ..។/
លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសរសេរលិខិតដាច់ដោយឡែកមួយ ទៅអង្គការសហប្រជាជាតិពីសកម្មភាពកងទ័ពថៃ រំលោភបទឈប់បាញ់..!!
ភ្នំពេញ÷បើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកជុំស៊ុនរីបានប្លែកនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ថា លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានដាក់លិខិតទៅអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់អំពីភាពផុយស្រួយ នៃបទឈប់បាញ់ដែលបង្កឡើងគ្រប់សកម្មភាពក្នុងការរំលោភបំពានដោយកងទ័ពថៃ មកលើកម្ពុជា ដែលស្របពេលដែលភាគថៃ តែងតែមានចេតនា បើកការវាយប្រហារជាថ្មីម្ដងទៀតមកលើកម្ពុជា ។ នៅក្នុងលិខិតដាច់ដោយឡែកចំនួនពីរចុះថ្ងៃទី១១ ខែសីហាឆ្នាំ២០២៥ ផ្ញើទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីរាយការណ៍ លើកិច្ចព្រមព្រៀងបទឈប់បាញ់វៀងភាគីកម្ពុជា និងថៃកំពុងរងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរដោយសារកងទ័ពថៃបានបង្កើតការរំលោភចូលដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ លោកជុំ សុន្ទរី បានបន្តែមថា នៅក្នុងលិខិតនោះបានលើកឡើងពីសកម្មភាពទាហានថៃបញ្ជូនគ្រឿងចក្រធន់ធ្ងន់ចូលឈូសឆាយធ្វើផ្លូវ និងជីកលេនដ្ឋានជាច្រើនកន្លែងក្នុងទឹកដីកម្ពុជា ។ រួមទាំងការដាក់រាយបន្លាលួសនិងរុះរើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ នៅចំណុចច្រកអានសេះស្ថិតនៅក្នុង ស្រុកជាំក្សាន្តខេត្តព្រះវិហារ ជាដើម ។ ដែលបញ្ហានេះជាការបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់ក្នុងបទឈប់បាញ់គ្នាដែលចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ ។ បច្ចុប្បន្នកងកម្លាំងយោធាថៃបានបន្តជ្រៀតចូលទឹកដីដោយខុសច្បាប់ជាញឹកញាប់ដោយបានដាក់រាយបន្លាស់លាស់និងសាងសង់ផ្លូវនៅកន្លែងជាច្រើន។ ជុំវិញរឿងនេះ លោកជុំ សុន្ទរី បានបញ្ជាក់ទៀតថា លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ក៏បានរាយការណ៍ទៅអង្គការសហប្រជាជាតិ ជុំវិញការព្រមានកាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០២៥ របស់មេទ័ពភូមិភាគ២ថៃ លោក ប៊្នន ស៊ីនផាត់ឃ្លាំង ដែលបាននិយាយថា […]
អង្គការសុខភាពពិភពលោក (WHO) និង បណ្តាអង្គទូតនានា អញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ
នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ការអញ្ជើញដល់របស់បណ្ដាអង្គទូត និងអង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត ក្នុងការចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះមានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា
សម្តេច បវរធិបតី÷ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួន និងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ..!!
មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានអោយបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់អោយប្រជាពលរដ្ឋដឹង ឬមិនគិតពីអា វវ. យុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។ ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើឲ្យមានការដោះលែងយោធិនយើងត្រឡប់មកវិញឲ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំការជួយអន្តរាគមន៍ពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើទៅអគ្គបញ្ជាការកងទ័ពថៃ អោយជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ។ ខ្ញុំសង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។/
កិច្ចសន្ទនារវាងសម្តេចបវរធិបតី និង លោកប្រធានាធិបតីដូណាល់ត្រាំ ក្រោយកិច្ចប្រជុំស្តីពីបទឈប់បាញ់ កម្ពុជា ថៃ
ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចមិញនេះ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។ ខ្ញុំបានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។ ឯកឧត្តមយល់ថាដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។ ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីបានឯកភាពឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។ ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia
ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បង្ហាញគោលជំហរអោយកម្ពុជា ថៃ មានបទឈប់បាញ់ក្នុងការសន្ទនាតាមទូរស័ព្ទ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសន្ទនាតាម ទូរសព្ទជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា ចង់បានសន្តិភាព និងបទឈប់បាញ់។ ក្រោយមក លោក ដូណាល់ ត្រាំ បានសន្ទនាជាមួយនាយករដ្ឋមន្រ្តីស្ដីទីថៃ។ លោក ត្រាំ ថ្លែងថា ប្រទេសកម្ពុជា និងថៃ ចង់មានបទឈប់បាញ់ និងសន្តិភាព។ នេះបើតាមបណ្ដាញសង្គម Truth របស់លោក ដូណាល់ ត្រាំ និងបណ្ដាញសង្គម X របស់សេតវិមាន។
ថៃធ្វេីការការឈ្លានពានកម្ពុជា ដោយរំលោភលេីច្បាប់អន្តរជាតិយ៉ាងគគ្លេីន
សង្គ្រាមឈ្លានពានដែល ថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា យ៉ាងងងើលចាប់តាំងពី វេលាម៉ោង៨:៣៥នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ បណ្ដាលឲ្យកងទ័ពកម្ពុជាទទួលមរណភាពចំនួន០៥.នាក់និងរបួសចំនួន២១នាក់។ រីឯប្រជាពលរដ្ឋជនស៊ីវិលចំនួន៨នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសចំនួន៥០នាក់។ ក្នុងអំពើឃោរឃៅឃ្លានពានបង្ករសង្គ្រាមឡើងដោយក្រុមទាហានថៃបានបើកការបាញ់ផ្លោងឈ្លានមកលើទឹកដីភូមិឋានរបស់ប្រជាជនកម្ពុជារស់នៅ។ សូមបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ក្រោមការបាញ់ផ្លោងរំលោភមកលើភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅ បានធ្វើឲ្យប្រជាជនរាប់ពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញទៅកាន់តំបន់ដែលមានសុវត្ថិភាព ដែលត្រូវរងការបាញ់ផ្លោងរបស់ទ័ពសៀមឈ្លានពាន ។ អំពើរំលោភឈ្លានពានបាញ់ផ្លោងមកលើបូរណភាពទឹកដីរបស់កម្ពុជា ដែលបានបណ្ដាលឲ្យប្រជាជនស្លូតត្រង់ និងកងទ័ពបានស្លាប់បាត់បង់ជីវិតជាច្រើននាក់នេះ ប្រជាជនកម្ពុជាសង្ឃឹមថាពិភពលោកមិនខ្វាក់ភ្នែក ហើយនិងផ្ដល់យុត្តិធម៌ជូនប្រជាជនកម្ពុជា ” ក្នុងកិច្ចប្រជុំបន្ទាន់ ក្រុមប្រឹក្សាសន្តិសុខ បានឯកភាពគ្នាទទួចលើភាគីទាំងពីរ កម្ពុជា.ថៃ ប្រកាន់ភាពអត់ធ្មត់ជាអតិបរមាហើយងាកទៅជ្រើសរើសយកដំណោះស្រាយតាមច្រកកាទួត ” ។ តើសំដី និងខ្លឹមសារលើកឡើងរបស់UNអាចតម្រង់ទិសឲ្យកងទ័ពឈ្លានពានសៀម អាចឈានជើងទៅរកដំណោះស្រាយតុចរចាសន្តិភាព ដែលកម្ពុជាចង់បានដែរឬទេ..?!