ភ្នំពេញ÷ ក្នុងយុទ្ធនាការក្តៅរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រោយពីរាជរដ្ឋាភិបាលបានចេញបទបញ្ជាលេខ០១.បប ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” Online Scams” ដែលបានកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោក និងតំបន់នោះ..! នៅព្រះរាជាណាចក្រកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រាបចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះផងដែរ ។ ក្នុងគោលបំណង ដើម្បីបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានប្រសិទ្ធភាពខ្ពស់សំដៅចូលរួមចំណែកថែរក្សាការពារសន្តិសុខសណ្ដាប់សាធារណៈនិងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវបទបញ្ជាទប់ស្កាត់បង្ក្រាបដោយទទួលបានលទ្ធិផលជោគជ័យយ៉ាងមានប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ។ ចំណុចនេះបានធ្វើឲ្យមជ្ឈដ្ឋាន មហាជន មន្ត្រីរាជការ កងកម្លាំងគ្រប់ស្រទាប់ មានការសាទរ នូវវិធានការដែលដាក់ចេញក្នុងការអនុវត្តទួទួលបានលទ្ធផលយ៉ាងល្អប្រសើរនិងមានប្រសិទ្ធភាពដ៏ត្រចេះត្រចង់ ។ ប៉ុន្តែមហាជន នៅតែកើតជាចម្ងល់លើកជាមតិ ដាក់ជាសំណួរ.សួរថា តើការដែលក្រុមឧក្រិដ្ធជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបញ្ជ្រាបហូរចូលមកដល់មូលដ្ឋានក្នុងផ្ទៃប្រទេសកម្ពុជា រួចបង្កើតទៅជាកន្លែងប្រព្រឹត្តនៅតាមមូលដ្ឋាន សង្កាត់ខណ្ឌ រាជធានី ខេត្តនោះ តើអាជ្ញាធរជាសមត្ថកិច្ចពិតជាមិនបានដឹងមែនឬយ៉ាងណា..?! ព្រោះនៅក្នុងការបង្ក្រាបទីតាំងមួយកន្លែងៗ ចាប់បានមនុស្សជាច្រើនជាតិសាសន៍ មិនតិចជាងរយនាក់នោះទេ នេះបើតាមសង្កេតលើវិធានការបង្ក្រាបមួយរយៈពេលខ្លីរបស់សមត្ថកិច្ច..?! សកម្មភាពនោះទៀតសោធ..តើជានគរបាលមូលដ្ឋាន អធិការនគរបាល.ស្រុក.ខណ្ឌ ស្នងការនគរបាលរាជធានី.ស្នងការនញរបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរាជធានី.ខេត្ត នឹងបណ្តាមេបញ្ជាការអាវុធហត្ថស្រុក.ខណ្ឌ និងរាជធានីខេត្ត នារយៈពេលកន្លងមក លើប្រតិបត្តិការបង្ក្រាបបទល្មើសចំពោះក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” Online Scams”នោះ […]
ព័ត៌មានអន្តរជាតិ
មហិច្ឆតាទ័ពសៀមដើរល្បាត កំពុងតែបង្កើនការញុះញង់គ្រប់រូបភាព ឱ្យកងទ័ពខ្មែរយើងផ្ទុះអាវុធ ដែលជាលេសឈានទៅរកប្រៀបជោគជ័យ នៃការទម្លាក់កំហុសឲ្យកងទ័ពខ្មែរ..!!
ទស្សនៈខេនរជាតិ÷ បើក្រឡេកទៅមើលការដឹកនាំនយោបាយរបស់ប្រទេសថៃនាពេលបច្ចុប្បន្ននេះ សបញ្ជាក់ឲ្យឃើញថា កំពុងតែរកច្រក នៃខ្យល់ដកដង្ហើមក្នុងការជាប់គាំង ដោយនយោបាយរបស់ខ្លួន ។ ដែលបញ្ហានេះត្រូវគេសម្លឹងមើលឃើញថា សៀមបានប្រើប្រាស់កម្លាំងទ័ពចូលមកឈ្លានពានបាញ់សម្លាប់កងទ័ពខ្មែរ ដែលកំពុងឈរជើងនៅលើទីតាំង នៃទឹកដីខ្មែរ របស់ខ្មែរ ដើម្បីជាការរំដោះនៅក្នុងស្ថានការណ៍វឹកវរទាលើច្រក នៅលើផ្ទៃប្រទេសរបស់សៀមខ្លួនឯង ។ នេះបើយើងសម្លឹងមើលចាប់តាំងពីព្រឹកព្រលឹមវេលាម៉ោង៥,៣០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលក្រុមទាហានឈ្លានពានរបស់សៀម បានលូនលបមកបាញ់សម្លាប់ទាហានខ្មែរនៅក្នុងលនដ្ឋានបាត់បង់ជីវិតចំនួន០១ នាក់ ។ រីឯបន្តមកទៀតនៅតាមច្រក នៃបន្ទាត់ព្រំដែន គឺមេម៉ាស៊ីនបញ្ជាដោយមេទ័ពភូមិភាគ២ របស់វាបានបញ្ជាឲ្យបិទច្រកទ្វារព្រំដែន ចេញចូលជាឯកតោភាគី មិនឱ្យមានការដឹកទំនិញ និងកសិផលផ្សេងៗចេញចូលបានដូចមុនថ្ងៃទី 28 នោះឡើយ ។ ហើយបានទម្លាក់កំហុសនោះមកលើភាគីកម្ពុជាយើងទៀត ។ ជាបន្តទៀតនោះ ពួកគេបានគម្រាបបិទគ្រប់បណ្ដាញអគ្គិសនីនៅតាមបន្ទាត់ព្រំដែនខ្មែរ សៀម និងបិទប្រព័ន្ធអ៊ីនធឺណិតជាបន្តបន្ទាប់ ។ ហើយរាល់ការគិត ការធ្វើរបស់គេនោះ ដោយបានបំភាន់មតិអន្តរជាតិ ទម្លាក់កំហុសមកឲ្យភាគីកម្ពុជា ។ ដូច្នេះរាល់នការដឹកនាំរបស់ប្រទេសសៀមបច្ចុប្បន្ន គេប្រើរូបមន្តដឹកនាំរបៀបជារាជរដ្ឋាភិបាលព្រាយ..និងរាជរដ្ឋាភិបាលអាប គឺមានក្បាលអត់ខ្លួន និងមានខ្លួនអត់ក្បាល ។ បែកគំនិតបើកការឈ្លានពាន រំលោភលើអធិបតេយ្យភាព បូរណៈភាពទឹកដីរបស់ខ្មែរ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតី ឥណ្ឌូណេស៊ី..!
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមក្នុងពិធី ចូលកាន់តំណែងរបស់លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅរដ្ឋធានីហ្សាការតា។ នៅក្នុងដំណើរចាកចេញក្រៅប្រទេស របស់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នារសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានការអមដំណើរដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមទាំងឥស្សរជន […]
សម្ដេច តេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា អនុញ្ញាតអោយ ឯកឧត្តម ឈី ឈឹងសាន (QU Qingshan) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលចូលជួបសម្ដែងការគួរសម..!!
ភ្នំពេញ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម QU Qingshan សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបសម្តែងការគួរសម នៅវិមាន ៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តម ឈី ឈឹងសាន (QU Qingshan) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដែលសម្តេច បានចាត់ទុកថាជាការពង្រឹងនិងពង្រីកចំណងមិត្តភាពនិងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន រវាងបក្សកុម្មុយនីស្តចិននិងគណបក្សប្រជាជនកម្ពុជា ពិសេសរវាងប្រជាជនចិន និងប្រជាជនកម្ពុជា។ សម្តេច ក៏បានអរគុណដែលឯកឧត្តមនឹងធ្វើបទបង្ហាញស្តីពី «ប្រវត្តិ១០០ឆ្នាំរបស់គណបក្សកុម្មុយនីស្តចិននិងបទពិសោធន៍សំខាន់ៗរបស់ខ្លួន» ដើម្បីចែករំលែកដល់មន្ត្រីនៃគណបក្សប្រជាជនកម្ពុជាក្នុងដំណើរទស្សនកិច្ចនេះ។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យ ឯកឧត្តមនិងគណៈប្រតិភូ ចូលជួបសំដែងការគួរសមក្នុងឱកាសដែល ឯកឧត្តមបំពេញទស្សនកិច្ចលើកទី១នៅកម្ពុជា […]
ក្រសួងព័ត៌មានបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង << ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន >>
ភ្នំពេញៈ នៅទីស្តីការក្រសួងព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់បន្តលើសេចក្តីព្រាង > ដោយមានការពញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងអង្គការយូណេស្កូ ក្លិបអ្នកកាសែតកម្ពុជា ប្រធានសមាគមន៍សារព័ត៌មាន ព្រមទាំងអស់លោក លោកស្រី ចាងហ្វាការផ្សាយ មកពីតាមបណ្តាស្ថាប័នជាច្រើនរូបផងដែរ។ នៅក្នុងសិក្ខាសាលាដែលផ្តោតសំខាន់ទៅលើការទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មានខាងលើនេះ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានអញ្ជើញធ្វើបទបង្ហាញនូវសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលបានប្រមូលធាតុចូលកន្លងមកនេះ បានកត់ត្រានូវក្របខណ្ឌនៃការងារប្រចាំថ្ងៃរបស់ខ្លួន ដែលអ្នកសារព័ត៌មានត្រូវអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ ក្នុងនោះត្រូវប្រកាន់ខ្ជាប់នូវការប្រតិបត្តិកាតព្វកិច្ចនិងការទទួលខុសត្រូវរួមមាន ទី១- ទំនួលខុសត្រូវសង្គម បេសកកម្មក្នុងការផ្តល់ព័ត៌មានផ្សារភ្ជាប់ជាមួយសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវសង្គម។ ការផ្សាយព័ត៌មានត្រូវធានាការគោរពឯកជនភាព សេចក្តីថ្លៃថ្នូរបុគ្គលក្នុងសង្គម ហើយមិនត្រូវប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬតម្លៃវិជ្ជាជីវៈ ដើម្បីការពារប្រយោជន៍និងទំនុកចិត្តសង្គមមកលើតួអង្គក្នុងវិស័យព័ត៌មាន និងចូលរួមក្នុងការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។ ទី២-ទំនួលខុសត្រូវវិជ្ជាជីវៈ ៖ កំហុសវិជ្ជាជីវៈត្រូវស្ថិតក្រោមការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន។ ការអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ មិនត្រូវស្ថិតក្រោមគំនាប ឬឥទ្ធិពលរបស់ភាគីណាមួយឡើយ លើកលែងតែការតម្រង់ទិស ឬភារកិច្ចដែលប្រធានអង្គភាព-ស្ថាប័នផ្តល់ឱ្យសម្រាប់ករណីអ្នកសារព័ត៌មានអាជីព ដែលជាការទទួលខុសត្រូវវិជ្ជាជីវៈ។ ទោះជាយ៉ាងណាក៏ដោយ ការតម្រង់ទិសឬភារកិច្ចដែលប្រធានអង្គភាព-ស្ថាប័នផ្តល់ឱ្យនោះ មិនត្រូវមានចរិកផ្ទុយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ឬប្រាសចាកពីគន្លងនៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះឡើយ។ ទី៣- ទំនួលខុសត្រូវរដ្ឋប្បវេណី និងព្រហ្មទណ្ឌ៖ អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវគោរពច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ទង្វើរបំពានត្រូវប្រឈមនឹងផលវិបាកផ្នែករដ្ឋប្បវេណីនិងព្រហ្មទណ្ឌ […]
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម
នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍និងអបអរសារទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពី ឯកឧត្តម វ៉ាង វិនធាន បានបញ្ចប់អាណត្តិបេសកកម្ម។ សម្តេច បានបន្តថា វត្តមានដ៏ឆាប់រហ័សរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្ទាប់ពីការចាកចេញរបស់ឯកអគ្គរដ្ឋទូតមុន បានសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំនិងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ សម្តេច មានជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀតក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តម។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង […]
ពិតជាមហាអស្ចារ្យ មហាលោតផ្លោះមែន..! ដីរស់នៅកាន់កាប់អាស្រ័យផលរយៈពេល១៦ឆ្នាំ ស្របពេលបិទប្រកាសក្បាលដី គាត់បានប្តឹងជំទាស់សេចក្តីជូនដំណឹងការបិទផ្សាយជាសាធារណៈ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីបំពេញបន្ថែម តែអង្គភាពមន្ទីរជំនាញសុរិយោដីនៅតែធ្វើប្លង់កម្មសិទ្ធអោយអ្នកផ្សេង ឆ្កុយ ប្រហែលស្រវាំងភ្នែកព្រោះទេវប្រាក់ ហើយមើលទៅ…?
រតនគិរី÷ ពិតណាស់មិនខុសដូចពាក្យគេច្រើនដំណាលថា អោយតែមានលុយ ទោះបី ហៅខ្មោចអោយឡើងមកកិនម្សៅធ្វើនំ ក៏បានហូបនោះដែរ..?! យ៉ាងណាម៉ិញក្នុងរឿងរ៉ាវមួយបានកើតឡើងចំលើប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ឈ្មោះ សយ សុខហឿន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលលោកកំពុងជួបនៅរឿងរ៉ាវអយុត្តិធម៌លើដីធ្លីរបស់ខ្លួនរស់នៅកាន់កាប់អាស្រ័យផលអស់រយៈពេល១៦ឆ្នាំ! ប៉ុន្តែបច្ចុប្បន្នត្រូវបាន អង្គភាព មន្ទីរដែនដីនគរូបនីកម្មសំណង់ និងសុរិយោដី អាជ្ញាធរសាលាក្រុងបានលុង ហាក់មានចេតនារៀបចំធ្វើស៊ី ក្នុងន័យបំរើអោយមហិច្ឆិតាបុគ្គលនានលុយ ហើយលោកបានក្លាយជាជនរងគ្រោះ..?! នេះបើយោងតាមពាក្យបណ្តឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលលោកជាជនរងគ្រោះបានដាក់ចូលទៅលោក ធូ ឃឿរ អភិបាលក្រុងបានលុង។ ដែលលោក សយ សុខហឿន បានប្តឹងជំទាស់ចំពោះសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំលេខ៣១៤/២៣ មានទីតាំងស្ថិតនៅសង្កាត់យក្សឡោម ក្រុងបានលុងចំនួន០១ក្បាលដី និងសេចក្តីជូនដំណឹងលេខ៣១២/២៣ស្ថិតនៅសង្កាត់ឡាបានសៀកចំនួន០២ក្បាលដី ដែលចេញដោយសាលាក្រុងបានលុងចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយលោក សយ សុខហឿន សុំប្តឹងទាស់ដាច់ខាត នូវកាចរន្ធការ នៃការចុះបញ្ជីដី ឬប័ណ្ណកម្មសិទ្ធដី។ ដោយដីចំនួន០៣កន្លែងនេះមានការពាក់ព័ន្ធនិងផលប្រយោជន៍របស់លោក សយ សុខហឿន បានកាន់កាប់តាំងពីឆ្នាំ២០០៨ រហូតមក និងបានអាស្រ័យផលជាក់ស្តែងអស់រយៈពេល១៦ឆ្នាំមកហើយ […]
ហានិភ័យដែលអាមេរិកធុញទ្រាន់ នឹងជម្លោះអ៊ុយក្រែន
ប្រធានាធិបតីBidenបានសន្យាថានឹងគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់។ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ក៏មានការសង្ស័យអំពីលទ្ធភាពនេះដែរ។រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានចំណាយប្រហែល៨ពាន់លានដុល្លារជាជំនួយយោធាដល់អ៊ុយក្រែន។ កាលពីខែឧសភា សភាអាមេរិកក៏បានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន៤០ពាន់លានដុល្លារ ដែលច្រើនជាងលោក Biden បានស្នើសុំនិងខ្ពស់ជាងថវិកាការពារប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តអឺរ៉ុបភាគច្រើនដើម្បីគាំទ្រអ៊ុយក្រែន និងសហរដ្ឋអាមេរិកដើម្បីដោះស្រាយផលវិបាកជាសកលនៃជម្លោះ។ប៉ុន្តែខណៈដែលសង្រ្គាមនៅអ៊ុយក្រែនជិតឈានចូលដល់ខែទី៦ដោយគ្មានសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ។សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីBidenបានបង្ហាញក្តីបារម្ភអំពីហានិភ័យដែលសហរដ្ឋអាមេរិកចាប់ផ្តើមធុញទ្រាន់នឹងបន្ទុកនៃជម្លោះភ្លាមៗ។ការវាយតម្លៃការយល់ព្រមរបស់លោក Biden បានធ្លាក់ចុះជាបន្តបន្ទាប់។ ដូចកាលអតីតប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតី។ អតិផរណានៅអាមេរិកបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល៤ទសវត្សរ៍។គណបក្សសាធារណរដ្ឋទំនងជានឹងឈ្នះធំនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាដោយផ្តល់ឱ្យពួកគេនូវការគ្រប់គ្រងទាំងសភានិងព្រឹទ្ធសភា។នៅក្នុងអត្ថបទមួយនៅលើ Delaware Online សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ Chris Coons ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Biden បានសរសើរពីសាមគ្គីភាពរបស់អង្គការ NATO នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Coons បាននិយាយថា លោកមានការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈដែលសង្រ្គាមនេះមិនមានសញ្ញានៃការបញ្ចប់នោះទេ។ជំនួយដល់អ៊ុយក្រែននឹងមានរយៈពេលរហូតដល់ខែកញ្ញាតែប៉ុណ្ណោះ។សមាជិកមួយចំនួននៃសភាតំណាងរាស្រ្តអាមេរិកបាននិយាយថាសភានឹងត្រូវការអនុម័តកញ្ចប់ជំនួយធំជាងនេះមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិព្រោះពួកគេខ្លាចសមាជិកសភានឹងពិបាកសម្រាប់ច្បាប់ក្នុងការស្វែងរកសំឡេងរួម។ លើបញ្ហានេះនៅពេលនោះ។សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋម្នាក់បាននិយាយថា “វានឹងក្លាយជាការប្រយុទ្ធដ៏ខ្ពស់មួយ។ «ដោយសារសង្គ្រាមបានផ្លាស់ប្តូរហើយស្ថានការណ៍ក្នុងប្រទេសក៏ប្រែប្រួលដែរ»។ប្រជាជនអាមេរិកភាគច្រើនពេញចិត្តក្នុងការជួយអ៊ុយក្រែនហើយមនុស្សជាច្រើនថែមទាំងចង់ឱ្យរដ្ឋាភិបាលធ្វើបន្ថែមទៀតបើទោះបីជាការចំណាយសេដ្ឋកិច្ចដែលពួកគេត្រូវបង់ក៏ដោយ។ យោងតាមការស្ទង់មតិរបស់YouGovនៅខែនេះ៣៩%នៃប្រជាជនអាមេរិកដែលបានស្ទង់មតិគិតថាគោលនយោបាយរបស់រដ្ឋបាល Biden ត្រូវតែតឹងតែងជាងនេះ។ ជាងពាក់កណ្តាលគាំទ្រទម្រង់នៃការគាំទ្រផ្សេងទៀត។ទោះជាយ៉ាងណា គណបក្សសាធារណរដ្ឋមានការប្រុងប្រយ័ត្នជាងគណបក្សប្រជាធិបតេយ្យ។ប្រហែលមួយភាគប្រាំនៃគណបក្សសាធារណរដ្ឋនិយាយថារដ្ឋបាល Biden គួរតែមិនសូវឈ្លានពានក្នុងការឆ្លើយតបរបស់ខ្លួនចំពោះរុស្ស៊ី។ ៤៣% មិនចង់ចំណាយប្រាក់បន្ថែមលើអ៊ុយក្រែនទេ។ ក៏មិនគាំទ្រការផ្គត់ផ្គង់សព្វាវុធទំនើបដល់អ៊ុយក្រែនដូចគណបក្សប្រជាធិបតេយ្យដែរ។ជំនួយការសភាបានចង្អុលបង្ហាញកត្តាបីដែលអាចមានឥទ្ធិពលលើកម្រិតនៃការគាំទ្ររបស់សមាជិកសភាអាមេរិកសម្រាប់អ៊ុយក្រែន។ ទី១គឺលក្ខណៈស្មុគស្មាញនៃសភាក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ចំពោះបញ្ហាអ៊ុយក្រែន គណបក្សសាធារណរដ្ឋបច្ចុប្បន្នត្រូវបានបែងចែកជា២។ បក្សពួកមួយជាកម្មសិទ្ធិរបស់លោកMitchMcConnellដែលកាលពីខែឧសភាបានទៅទីក្រុងគៀវជាមួយសហការីរបស់លោកដើម្បីជួបប្រធានាធិបតី Volodymyr Zelensky ហើយភាគីម្ខាងទៀតគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់អតីតប្រធានាធិបតី […]