កំពង់ធំ÷ រថយន្តយីឌុបខ្នាតយក្សចំនួន ៣គ្រឿងដែលនាំចូលពីប្រទេសថៃ មកកម្ពុជាតាមច្រកកំពង់ស្រឡៅ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បើកប្រតិបត្តិការកាលពីយប់ថ្ងៃទី៣១ សីហា ឈានចូលថ្ងៃទី០១ កញ្ញា ២០២៥ ដោយឃាត់បានរថយន្តដឹកអង្កដំណើបចំនួន៣គ្រឿង ដែលគេអះអាងថា ជារបស់ថៃ នាំចូលមកតាមប្រទេសឡាវ ច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ។ រីឯច្រកអន្តរជាតិត្រពាំងគ្រាលខេត្តស្ទឹងត្រែងវិញទំនិញសាច់បង្កូក គោក្របី ក្នុងមួយថ្ងៃៗបានចរាចរណ៍ចូលមកកម្ពុជារាប់សិបឡាន។ បញ្ហានេះត្រូវបានប្រភពមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ទំនិញដែលចេញមកពីច្រកអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែង មួយចំនួនត្រូវបានចរាចរណ៍ទៅតាមខេត្តក្រចេះតាមផ្លូវជាតិលេខ៧។ និងមួយផ្នែកទៀតបានហូរចូលមកតាមខេត្តព្រះវិហារ បន្តទៅកាន់ខេត្តកំពង់ធំ។ ដោយឡែកនៅពេលថ្មីៗនេះ រថយន្តដឹកអង្កដំណើបចំនួន៣គ្រឿង មិនតិចជាង៣០តោន ដែលបានចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំបង្ក្រាប។ ប្រភពបន្តថា ក្រោយពីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឃាត់ចាប់បាន ស្រាប់តែមានមន្ត្រីគយ០១រូប បានចេញមុខមកអន្តរាគមន៍ តែសមត្ថកិច្ចជំនាញមិនព្រមតាមការស្នើសុំ។ ពាក់ព័ន្ធក្នុងរឿងនេះ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវប្រភពក្រៅផ្លូវការបង្ហើបឱ្យដឹងថា រថយន្តទាំង ៣គ្រឿងនេះ មានច្បាប់អនុញ្ញាតឲ្យដឹកតែ ៦០០គីឡូក្រាម ប៉ុន្តែជាក់ស្ដែង រថយន្តនេះ ដឹងអង្កររហូតដល់ទៅ […]