សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ នៅក្នុងជំនួបពិភាក្សានេះបានធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅសាធារនរដ្ឋប្រជាមានិតចិន។ ឯកឧត្តមប្រធានាធិបតីចិន បានផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ខណៈនោះដែរចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាង និងពង្រឹងសមត្ថភាពការអភិវឌ្ឍដោយម្ចាស់ការខ្លួនឯង រួមនិងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ជាទីបំផុតដែលអាចធ្វើទីបាន។/
Month: August 2025
ទំនិញផ្សេងៗ និងគោក្របីចាប់ផ្តើមសម្រុកដឹកចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនត្រពាំងក្រៀល~ឡាវ យ៉ាងគំហុក..!!
ស្ទឹងត្រែង÷ ក្រោយពីរបបដឹកនាំក្បាលម៉ាស៊ីន នៃប្រទេសថៃ បែបជា ” រដ្ឋាភិបាលព្រាយ.និងរដ្ឋាភិបាលអាបរបស់ប្រទេសថៃ ” បែបគ្មានលំនឹង ដោយប្រើវិធីសង្កត់ករខ្មែរតាមរយៈគំនិត.អគតិ ដោយការបិទច្រកព្រំដែនទូរទាំងប្រទេស ជាឯកតោភាគីមកលើខ្មែរ និងបានប្រើកម្លាំងយោធាបាញ់ប្រហារមកលើទ័ពខ្មែរ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែននោះ !..ពេលនេះការរកដង្ហើមដកឬចរន្តទំនិញរបស់សៀម ហាក់បានដឹកចូលមកប្រទេសឡាវ និងបន្តឆ្លងកាត់នាំចូលមកតាមច្រកត្រពាំងក្រៀលក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជារយើងបានចាប់ផ្ដើមឲ្យមានការនាំចូលហើយ..! នេះបើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីសមត្ថកិច្ចនៅច្រកព្រំដែនកម្ពុជា~ឡាវ បានបញ្ជាក់ ប្រាប់អ្នកយកព័ត៌មានយើង ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ទំនិញផ្សេងៗ និង គោក្របី រាប់ពាន់ក្បាល កំពង់ចរាចរណ៍ចេញមកតាមច្រកត្រពាំងក្រៀលនេះ ចូលមកក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីច្រកព្រំដែនខ្មែរ~សៀមបានកើតមានជម្លោះប្រដាប់អាវុធនឹងគ្នាយ៉ាងអាក្រក់បំផុតដែលមិនធ្លាប់មាន..។ សូមបញ្ជាក់ថា ការបើកច្រកត្រពាំងក្រៀល នៃព្រំដែនកម្ពុជា~ឡាវ ឱ្យមានការដឹកទំនិញចូលមកប្រទេសកម្ពុជាតាមច្រកកម្ពុជា ឡាវក្នុងទឹកដីខេត្តស្ទឹងត្រែងយ៉ាងគគ្រឹកគគ្រេងនេះ អ្នកយកព័ត៌មានយើងនៅមិនទាន់អាចសុំការទំនាក់ទំនងបំភ្លឺ ពីលោកប្រធានច្រកព្រំដែនត្រពាំងក្រៀល និងលោកប្រធានគយរដ្ឋករ ព្រមទាំង លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បាននៅឡើយ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ..?! ” ព័ត៌មានបឋម “
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា ឈ្មួញរកស៊ីដឹកសាច់បង្កកនិងត្រីច្រើនប្រភេទចេញពីខ្លងហ្សុន.ខ្លងយ៉ៃ.ប្រទេសថៃតាមផ្លូវសមុទ្រចូលមកប៉ាក់ខ្លង ដងទុង ខេត្តកោះកុង មិនមានការរំខានពីសមត្ថកិច្ច..!!
កោះកុង÷បន្ទាប់ពីកម្ពុជា-ថៃបានកើតមានជម្លោះនឹងគ្នា ដោយភាគីថៃបានបាញ់ប្រហារមកលើកងទ័ពកម្ពុជា ឱ្យស្លាប់និងរងរបួសដោយសារការឈ្លានពានរបស់ទ័ពថៃ ការបិទច្រកព្រំដែនទាំងអស់ដោយសារកងទ័ពថៃ ការផ្ដាច់ភ្លើងនៅតាមបន្ទាត់ព្រំដែនការបិទអ៊ីនធឺណិត ក្រោមការដាក់សម្ពាធរបស់កងទ័ពនិងរាជរដ្ឋាភិបាលថៃ..ប្រជាពលរដ្ឋប្រជាពលរដ្ឋក៏បានធ្វើពលិកាមិនប្រើប្រាស់ទំនិញបូករួមនិងចំណីម្ហូបអាហារ របស់ប្រទេសថៃស្ទើរទូទាំងប្រទេសវិញនោះដែរ ។ ជាពិសេសការបិទមិនឲ្យទំនិញឬសម្ភារៈផ្សេងៗធ្វើចរាចរណ៍ចូលមកក្នុងទឹកដីកម្ពុជា ដែលនេះជាវិធានការរបស់រាជរដ្ឋាភិបាល និងកំពុងអាចឈានទៅដល់ការបញ្ឈប់ប្រើប្រាស់ទំនិញដែលនាំចូលមកពីប្រទេសថៃ “សៀម”តែម្តង ។ ហើយងាកមកគាំទ្រការប្រើប្រាស់ផលលិតផល ដែលផលិតដោយប្រជាជនកម្ពុជាវិញម្តង ។ ប៉ុន្តែបច្ចុប្បន្ននៅខេត្តកោះកុង អាជ្ញាធរដែនដីដែលមានលោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង តើលោកជំទាវបានជ្រាបអំពីព័ត៌មាននេះដែរឬទេ..?! ដែលក្រុមឈ្មួញបាននិងកំពុងចរាចរណ៍ដឹកសាច់បង្កក ជើងមាន់ ត្រីធូណា ត្រីកាម៉ុងនិងត្រីបង្គាផ្សេងៗជាច្រើនទៀត នាំចូលមកពីខ្លងស៊ុន ខ្លងយ៉ៃប្រទេសថៃ ដឹកតាមផ្លូវសមុទ្រច្រកពាមកោះយ៉រ និងពាមតាក់ខ្លងចូលមកកាន់ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងដងទុង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុងទាំងយប់ទាំងថ្ងៃ ។ នេះបើតាមប្រភពលើកឡើងពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានបញ្ជាក់ដូច្នេះថា ឈ្មួញបាននាំចូលយ៉ាងរលូន ដោយពុំមានការរំខានសោះឡើយពីលោកប្រធានមន្ទីរកសិកម្ម និងលោក នាយខណ្ឌរដ្ឋាបាលជលផល ខេត្តកោះកុង ។ បញ្ហាសាច់បង្កកជង្គង់មាន់ សាច់ជ្រូក សាច់មាន់ និងត្រីជាច្រើនប្រភេទដែលបានធ្វើចរាចរណ៍មកពីប្រទេសថៃចូលមកកាន់ខេត្តកោះកុង និងដឹកបន្តទៅចែកចាយតាមគោលដៅខេត្តផ្សេងៗនិងអាចដឹកបន្តមករាជធានីភ្នំពេញក៏អាចមានផងដែរ ។ ដូច្នេះសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សមត្ថកិច្ចនគរបាលការពារព្រំដែនទឹកកោះយ៉រ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធដែលប្រចាំការនៅទីនោះ […]
កម្ពុជាមិនមែនជា.ជាតិសាសន៍កំសាកខ្លាចនោះទេ ប៉ុន្តែគុណតម្លៃរបស់មេដឹកនាំកម្ពុជា បានឆ្លងកាត់ឆ្អែតនិងសង្គ្រាម និងបច្ចុប្បន្នកំពុងបង្រៀនជំនាន់ក្រោម ឲ្យយល់ដោយផ្តើមចេញពីខ្លួនយើងម្នាក់ទៅ អោយបានយល់ដឹងពីការអរគុណ សន្តិភាព..?
ទ័ពថៃនៅតែព្រហើន..! ស្របពេលដែលកម្ពុជាកំពុងតែទទូចស្នើសុំឲ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន នាពេលបច្ចុប្បន្ន និងបណ្ដាប្រទេសអ្នកសម្របសម្រួលស្តីពីបទឈប់បាញ់ និងសុំបង្កើតឲ្យបានឆាប់រហ័សនៅយន្តការត្រួតពិនិត្យដ៏រឹងមាំនិងឯករាជ្យមួយដើម្បីទប់ស្កាត់ការកើនឡើង នូវភាពតានតឹងនិងបទឈប់បាញ់ ដើម្បីឈានទៅដល់ការពារអាយុជីវិតដល់ពលរដ្ឋស៊ីវិល និងកងទ័ព។ ស្រាប់តែនៅពេលថ្មីៗនេះកងទ័ពឈ្លានពានថៃ នៅតែផ្គើនដោយបានប្ដូរពីបទឈប់បាញ់ បែរជាមកធ្វើការវៀតយកទឹកដីរបស់កម្ពុជា ដោយប្រើកម្លាំងកងទ័ពរាយបន្លាលួសរំលោភឈ្លានពានវិញចូលជ្រៅមកក្នុងទឹកដីខ្មែរវិញម្តង ។ សកម្មភាពរបស់កងទ័ពចោរថៃ ឈ្លានពាននេះ អាចអាចជាការផុយស្រួយបំផុតនៅក្នុងការបង្ហូរឈាម ..! នេះបើគ្មានការអត់ធ្មត់ប្រកបដោយសុជីវធម៌ គុណធម៌ ដែលមានវិជ្ជាជីវៈខ្ពង់ខ្ពស់របស់មេដឹកកងទ័ពកម្ពុជាទេនោះ..។/
លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសរសេរលិខិតដាច់ដោយឡែកមួយ ទៅអង្គការសហប្រជាជាតិពីសកម្មភាពកងទ័ពថៃ រំលោភបទឈប់បាញ់..!!
ភ្នំពេញ÷បើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកជុំស៊ុនរីបានប្លែកនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ថា លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានដាក់លិខិតទៅអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់អំពីភាពផុយស្រួយ នៃបទឈប់បាញ់ដែលបង្កឡើងគ្រប់សកម្មភាពក្នុងការរំលោភបំពានដោយកងទ័ពថៃ មកលើកម្ពុជា ដែលស្របពេលដែលភាគថៃ តែងតែមានចេតនា បើកការវាយប្រហារជាថ្មីម្ដងទៀតមកលើកម្ពុជា ។ នៅក្នុងលិខិតដាច់ដោយឡែកចំនួនពីរចុះថ្ងៃទី១១ ខែសីហាឆ្នាំ២០២៥ ផ្ញើទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីរាយការណ៍ លើកិច្ចព្រមព្រៀងបទឈប់បាញ់វៀងភាគីកម្ពុជា និងថៃកំពុងរងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរដោយសារកងទ័ពថៃបានបង្កើតការរំលោភចូលដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ លោកជុំ សុន្ទរី បានបន្តែមថា នៅក្នុងលិខិតនោះបានលើកឡើងពីសកម្មភាពទាហានថៃបញ្ជូនគ្រឿងចក្រធន់ធ្ងន់ចូលឈូសឆាយធ្វើផ្លូវ និងជីកលេនដ្ឋានជាច្រើនកន្លែងក្នុងទឹកដីកម្ពុជា ។ រួមទាំងការដាក់រាយបន្លាលួសនិងរុះរើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ នៅចំណុចច្រកអានសេះស្ថិតនៅក្នុង ស្រុកជាំក្សាន្តខេត្តព្រះវិហារ ជាដើម ។ ដែលបញ្ហានេះជាការបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់ក្នុងបទឈប់បាញ់គ្នាដែលចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ ។ បច្ចុប្បន្នកងកម្លាំងយោធាថៃបានបន្តជ្រៀតចូលទឹកដីដោយខុសច្បាប់ជាញឹកញាប់ដោយបានដាក់រាយបន្លាស់លាស់និងសាងសង់ផ្លូវនៅកន្លែងជាច្រើន។ ជុំវិញរឿងនេះ លោកជុំ សុន្ទរី បានបញ្ជាក់ទៀតថា លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ក៏បានរាយការណ៍ទៅអង្គការសហប្រជាជាតិ ជុំវិញការព្រមានកាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០២៥ របស់មេទ័ពភូមិភាគ២ថៃ លោក ប៊្នន ស៊ីនផាត់ឃ្លាំង ដែលបាននិយាយថា […]
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ក្នុងសកម្មភាពបន្តស្ថាបនាថែទាំចាក់ថ្មម៉ិចផ្លូវរងគ្រោះដោយទឹកភ្លៀងនៅរដូវរស្សាពីស្រុកអូរជុំចំណុចផ្លូវ៧៨Cទៅស្រុកវើនសៃ.និងផ្លូវលេខ៧៨-៥ ពីស្រុកអូរជុំ.ទៅកាន់ស្រុកតាវែង.ក្រោយពីភ្លៀងត្រូវបានរាំងមួយរយៈ..!!
រតនគិរី÷ នៅដើមខែសីហា ឆ្នាំ២០២៥ នេះ ក្រោយពីអាកាសធាតុបានធូរស្បើយភ្លៀងរាំងបានខ្លះៗនោះ សកម្មភាពការងារ ជួសជុលថែទាំស្ថាបនាផ្លូវ ដែលកន្លងមកបានរងការខូចខាតនៅរដូវវស្សាក្នុងរយៈពេលកន្លងពេលនេះ ក្រោមការគិតគូរចុះសិក្សាចង្អុលបង្ហាញពីស្ថាប័នក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកន្លងមកក្រុមការងារក្រសួងសាធារណៈការ តែងតែបានចុះត្រួតពិនិត្យវាយតម្លៃដោយផ្ទាល់ ក្រោមការដាក់ទិសដៅស្នើសុំកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាស្ថាប័នគិតគូរទម្លាក់ថវិកាជាតិនោះ រដ្ឋបាលខេត្តរតនគិរី រួមនិងមានការយកចិត្តទុកដាក់គោរពអនុវត្តការផ្ទាល់ពីលោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីផងនោះ នៅដើមខែសីហា ឆ្នាំ២០២៥នេះ លោកប្រធានមន្ទីសាធារណ:ការខេត្ត បានបញ្ចេញសម្ភារៈ គ្រឿងចក្រទៅតាមគោលដៅសំខាន់ៗ បន្តអនុវត្តការងារថែទាំកំណាត់ផ្លូវ ដែលរងការខូចខាត នូវរដូវវស្សា ដោយបញ្ហាកត្តាទឹកភ្លៀងហូរកាត់ច្រោះ បែកផុកបង្កើតទៅជាជង្ហុកគ្រលុក ដោយសារសកម្មភាពការដឹកខ្សាច់ និងការដឹកកសិផលផ្សេងៗផ្ទុកលើសទម្ងន់ ដោយសារតែម្ចាស់អាជីវកម្ម មួយចំនួនហាក់មិនបានគោរព នូវសេចក្តីណែនាំប្រកាសព័ត៌មាន របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី ដែលបានផ្សព្វផ្សាយនាពេលកន្លងមក.។ ព្រោះថាកន្លងទៅ នៅរដូវស្សារ ខណៈដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំង ដោយមិនលួសថ្ងៃនោះ មន្ទីរសាធារណៈការខេត្តរតនគិរី តែងតែបានចេញសេចក្តីជូនដំណឹងហាមឃាត់ដោយមិនអនុញ្ញាតឲ្យរថយន្តធុនធំៗផ្ទុកដឹកលើសធ្ងន់ មិនអនុញ្ញតឲ្យធ្វើសារាចរណ៍យ៉ាងណាក្តី..! ប៉ុន្តែម្ចាស់អាជីវកម្ម ឡានដឹកខ្សាច់ .ឡានដឹកកសិផលផ្សេងៗរបស់ឈ្មួញមួយចំនួននៅតែបន្តរំលោភបំពានលើសារាចរណ៍ណែនាំ។ បច្ចុប្បន្នបន្ទាប់ពីអាកាសធាតុអំណោយផលល្អ មេឃរាំងភ្លៀង មន្ទីរសាធារណៈការខេត្ត បានបន្តយ៉ាងសកម្មក្នុងការស្ថាបនាជួសជុល ថែទាំកំណាត់ផ្លូវមួយចំនួនដូចជា ផ្លូវលេខ៧៨.C […]
អង្គការសុខភាពពិភពលោក (WHO) និង បណ្តាអង្គទូតនានា អញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ
នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ការអញ្ជើញដល់របស់បណ្ដាអង្គទូត និងអង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត ក្នុងការចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះមានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា