ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ប្រធានមន្ទីរសាធារណៈការខេត្តរតនគិរី ត្រូវមហាជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការប្រសិទ្ធនាមថា ជាមេដឹកនាំ “ជើងពីរ មិនមែនជា មេឬមន្ត្រីជើង១០” ក្នុងការអនុវត្តភារកិច្ចមានទំនួលទទួលខុសត្រូវខ្ពស់លើការគ្រប់គ្រងជាគោលដៅក្នុងការអភិវឌ្ឍន៍..!!

រតនគិរី:/ នៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធនិងសកម្មភាពដឹកនាំតួនាទីភារកិច្ចការងាររបស់លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ត្រូវបានមហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងខេត្តរតនគិរី មួយចំនួនធំបានលើកសរសើរមិនដាច់ពីមាត់..ដោយបានផ្ដល់តម្លៃចំពោះលោកប្រធានមន្ទីរសាធារណការថា លោក សាយ សាមានគឺពិតជាមន្ត្រីមេដឹកនាំ ” ជើងពីរ មិនមែនជាមន្ត្រីមេដឹកនាំអង្គភាពជើង១០ ” ព្រោះនៅក្នុងខេត្តរតនគិរី មហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការទូទៅ បានសម្លឹងមើលឃើញថា គ្រប់ការអនុវត្តតួនាទីភារកិច្ច លើការស្ថាបនាគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ការសាងផ្លូវថ្នល់ ស្ពានលូ.មិនថានៅក្នុងទីរួមក្រុងបានលុង តាមបណ្តាផ្លូវជាតិមេ.ផ្លូវជាតិទៅកាន់បណ្តាស្រុក ផ្លូវជាតិទៅកាន់តំបន់រមណីយដ្ឋាននោះឡើយ។

ព្រោះមន្ទីរសាធារណការខេត្ត តែងតែទទួលបាននូវទំនុកចិត្ត និងកញ្ចប់ថវិកា ក្នុងការស្ថាបនាអភិវឌ្ឍន៍ តាមរយៈខ្សែបណ្ដោយ ដែលមានក្រសួងសាធារណការនិងដឹកជញ្ជូន ជាសារមីស្ថាប័នអាណាព្យាបាល រួមនឹងការចង្អុលបង្ហាញ ដាក់ផែនការអនុវត្តដោយរដ្ឋបាលខេត្តរតនគិរីផងនោះ។ លោក សាយ សារមាន ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តរតនគិរី ដែលជាសេនាធិការផ្ទាល់នោះ បានប្រតិបត្តិតួនាទីភារកិច្ច របស់ខ្លួនទទួលខុសត្រូវខ្ពស់ លើការស្ថាបនា ប្រកបដោយការយកចិត្តទុកដាក់ប្រកបដោយគុណភាព។

    មន្ទីរសាធារណៈការចាប់តាំងពីលោក សាយ សាមាន ត្រូវបានថ្នាក់ដឹកនាំផ្តល់ទំនុកចិត្ត តែងតាំងមុខតំណែងជាប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តរតនគិរី រហូតមកដល់បច្ចុប្បន្ននេះ លោកប្រធានមន្ទីរ បានគោរពអនុវត្ត ទាំងសាមគ្គីភាពផ្ទៃក្នុង និងគ្រប់បណ្តាអង្គភាព មន្ទីរពាក់ព័ន្ធបានយ៉ាងល្អប្រសើរមានភាពស្អិតរមួត ក្នុងការសហការណ៍ដ៏ល្អ..ចំណុចនេះលោក សាយ សាមាន ប្រធានមន្ទីរសាធារណការ ត្រូវបានមហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងក្នុងខេត្តរតនគីរី លើកសរសើរអំពីភាពម៉ឺងម៉ាត់ អំពីការងារ និងទំនាក់ទំនងដ៏ល្អ មិនដាច់ពីមាត់ នៃភាពប៉ិនប្រសប់ក្នុងការ គ្រប់គ្រងយកចិត្តទុកដាក់ពុះពារ អនុវត្ត ដោយមានការណែនាំពីសាមី ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្នុងការការដាក់ទិសដៅ ចង្អុលបង្ហាញពី ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តរតនគីរី ផងនោះ..បច្ចុប្បន្នខេត្តរតនគិរី គ្រប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សួនច្បារសាធារណៈ ការជួសជុលថែទាំផ្លូវ បានយកចិត្តទុកដាក់ជាប្រចាំ ទាំងការថែចិញ្ចើមផ្លូវ ដោយកាត់ស្មៅ តាមដងផ្លូវជាតិ និងផ្លូវជាតិទៅតាមបណ្តាស្រុកនានា ប្រកបដោយសោភ័ណភាពបានល្អ ជាពិសេសគំនូសបន្ទាត់ចរាចរណ៍ លើទ្រូងផ្លូវ ប្រកបដោយស្តង់ដា ក្នុងការរចនា ទទួលបានការកោតសរសើរពីមជ្ឈដ្ឋានមហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងខេត្តនិងអ្នកទេសចរណ៍ក្រៅស្រុក និងក្នុងខេត្ត។

   លោកសាយ សាមាន ប្រធានមន្ទីរសាធារណៈការខេត្ត កន្លងមក និងបច្ចុប្បន្នលោកតែងតែទទួលបានការកោតសរសើរ នូវការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លោកប្រធានមន្ទីរ ត្រូវបានមហាជនមើលឃើញថាជាមន្ត្រីមេដឹកនាំជើងពីរ ” មិនមែនមន្ត្រីឬជាមេដឹកនាំជើង១០ “នោះឡើយ ។ ព្រោះក្នុងភារកិច្ចការងារលោកតែងតែចុះដោយផ្ទាល់ដល់ការដ្ឋាន ក្នុង្រត្រួតពិនិត្យប្រកបដោយទំនូលខុសត្រូវខ្ពស់ ដែលនេះជាចំណុចធ្វើឲ្យមហាជន ប្រជាជន មន្ត្រីរាជការមួយចំនួនធំ កោតសរសើរលើស្នាដៃដឹកនាំ របស់លោកប្រធានមន្ទីរសាធារណៈការខេត្តរតនគិរី។

   សូមបញ្ជាក់ថា ខេត្តរតនគិរី មួយរយៈនេះ ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ដោយបានអនុវត្តនូវវិធានការ ” មុខផ្ទះនិងនៅតាមដងវិថីគ្មានសំរាម និងបរិស្ថានស្អាត ” ដោយលោកអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ប្រជុំលើកយកល្ងាចថ្ងៃសុក្រចុងសប្តាហ៍ ជាថ្ងៃធ្វើពលកម្មសម្អាតថែរក្សាបរិស្ថានជាទិសដៅអទិភាពនោះ បច្ចុប្បន្នបានធ្វើអោយក្រុងបានលុង និងបណ្តារមណីយដ្ឋាននានា ប្រែមុខប្រែមាត់យ៉ាងស្រស់បំព្រង មានការទាក់ទាញទេសចរណ៍មកកំសាន្ត ក្នុងទឹកដីខេត្តភូមិភាគឦសាន្តខេត្តរតនគិរី ទទួលបានការកោតសរសើមិនដាច់ពីមាត់ ពីអ្នកទេសចរណ៍ដែលមកកំសាន្ត។ ទឹកដីខេត្តរតនគិរីបច្ចុប្បន្នបើអ្នកទេសចរណ៍បានស្គាល់ហើយ ពិតជាចង់មកកំសាន្តម្តងទៀត។

   បច្ចុប្បន្នខេត្តរតនគិរី ដោយមានការចង្អុលបង្ហាញពីក្រសួងសាធារណការ ក៏ដូចជាការចង្អុលបង្ហាញក្នុងការដាក់ផែនការអនុវត្តរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានសម្លឹងមើលឃើញពីការស្នើសុំទទូចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន កន្លងមកផងនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានដាក់ទិសដៅជាអាទិភាពផ្តល់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ដែលជាសេនាធិការរបស់ខេត្ត ក្រោមការដឹកនាំរបស់លោក សាយ សាមាន បានស្ថាបនាកសាងផ្លូវកៅស៊ូមួយខ្សែទៅកាន់តំបន់រមណីយដ្ឋានទឹកចាអ៊ុង ស្ថិតនៅក្នុងស្រុកអូរជុំ បានសំរេចរួចរាល់ជាស្ថាពរ សម្រាប់បម្រើដល់ប្រយោជន៍ប្រជាជន ដែលនេះគឺជាសមិទ្ធិផលដ៏ថ្មីស្រឡាងមួយបន្ថែមទៀតលើសមិទ្ធិផលជាច្រើនកន្លងមកដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំខេត្ត និងការអនុវត្តផ្ទាល់ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដែលជាសេនាធិការផ្ទាល់ ដ៏រឹងមាំក្នុងការអភិវឌ្ឍលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធនានា..? ដូចជាផ្លូវថ្នល់ ស្ពានលូ ត្រូវបានកសាងឡើងប្រកបដោយគុណភាព ក្នុងការប្រើប្រាស់ជាប្រយោជន៍ដ៏មានតម្លៃសម្រាប់ប្រជាជន ដធលនេះជាក្នុងទិសដៅរបស់រាជរដ្ឋាភិបាល ដោយជំរុញលើការអភិវឌ្ឍចាស់ពីទីក្រុង ទីប្រជុំជន រហូតដល់ទីជនបទ។

    សូមបញ្ជាក់ថា កន្លងមកនៅក្នុងការបើកការដ្ឋាន និងក្នុងពេលស្ថាបនារួច និងដាក់ឲ្យប្រើប្រាស់ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី លោកតែងតែផ្ដាំផ្ញើ នឹងសំណូមពរ ដល់ពុកម៉ែមាមីង បងប្អូន និងគ្រប់បណ្តាពាណិជ្ជករ អ្នកមានឡានធំៗដែលបានប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនលើផ្លូវជាតិ ដោយលោកសាយ សាមាន ប្រធានមន្ទីរសាធារណៈការសូមឱ្យមានការជួយថែរក្សាគ្នា ក្នុងការប្រើប្រាស់ផ្លូវថ្នល់ មេត្តាកុំផ្ទុកដឹកលើទម្ងន់ ដែលបញ្ហានេះវាបានធ្វើឲ្យខូចខាតឌ្រុតទ្រោមផ្លូវថ្នល់ ដែលបានធ្វើឲខាតបង់ទ្រព្យសម្បត្តិជាតិ ដែលកន្លងមកប្រមុខថ្នាក់ដឹកនាំប្រទេស សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានផ្សព្វផ្សាយពីគោលនយោបាយសុវត្តិភាពចរាចរណ៍ផ្លូវគោក ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវស្របទៅតាមការណែរបស់រាជរដ្ឋាភិបាល៕

Leave a Reply

Your email address will not be published.