ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

សម្តេច តេជោ ប្រធានព្រឹទ្ធសភា កម្ពុជា អញ្ជើញចូលរួមបុណ្យឯករាជជាតិនៅ សាធារណៈរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ÷ សម្តេច​ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម “២ កញ្ញា ១៩៤៥~២ កញ្ញា ២០២៥”​ នៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។    ពិធីនេះបានប្រារព្ធឡើងនៅព្រឹក ថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងពិធីប្រកបដោយផ្លែផ្កា នៃការអញ្ជើញចូលរួមពិធីបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៥។ នៅក្នុងឱកាសទស្សនៈកិច្ចនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានជួបពិភាក្សាការងារជាទ្វេភាគីជាមួយថ្នាក់ដឹកនាំវៀតណាម មួយចំនួនរួមមាន ឯកឧត្តមទូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តមជិន ថាញ់មិន ប្រធានរដ្ឋសភា និងឯកឧត្តម ផាម មិញជិញ នាយយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនោះផងដែរ។ ជំនួបខាងលើនោះថ្នាក់ដឹកនាំ នៃប្រទេសវៀតណាម បានសំដែងនូវការពេញចិត្តនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

រថយន្តដឹកគោក្របី និងរថយន្តដឹកសាច់បង្កក រួមនិងរថយន្តដឹកអង្ករដំណើបចំនួន៣គ្រឿងត្រូវបានជាប់អន្ទាក់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ..!!

កំពង់ធំ÷ រថយន្តយីឌុបខ្នាតយក្សចំនួន ៣គ្រឿងដែលនាំចូលពីប្រទេសថៃ មកកម្ពុជាតាមច្រកកំពង់ស្រឡៅ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បើកប្រតិបត្តិការកាលពីយប់ថ្ងៃទី៣១ សីហា ឈានចូលថ្ងៃទី០១ កញ្ញា ២០២៥ ដោយឃាត់បានរថយន្តដឹកអង្កដំណើបចំនួន៣គ្រឿង ដែលគេអះអាងថា ជារបស់ថៃ នាំចូលមកតាមប្រទេសឡាវ ច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ។   រីឯច្រកអន្តរជាតិត្រពាំងគ្រាលខេត្តស្ទឹងត្រែងវិញទំនិញសាច់បង្កូក គោក្របី ក្នុងមួយថ្ងៃៗបានចរាចរណ៍ចូលមកកម្ពុជារាប់សិបឡាន។ បញ្ហានេះត្រូវបានប្រភពមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ទំនិញដែលចេញមកពីច្រកអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែង មួយចំនួនត្រូវបានចរាចរណ៍ទៅតាមខេត្តក្រចេះតាមផ្លូវជាតិលេខ៧។ និងមួយផ្នែកទៀតបានហូរចូលមកតាមខេត្តព្រះវិហារ បន្តទៅកាន់ខេត្តកំពង់ធំ។   ដោយឡែកនៅពេលថ្មីៗនេះ​ រថយន្តដឹកអង្កដំណើបចំនួន៣គ្រឿង មិនតិចជាង៣០តោន ដែលបានចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំបង្ក្រាប។     ប្រភពបន្តថា ក្រោយពីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឃាត់ចាប់បាន ស្រាប់តែមានមន្ត្រីគយ០១រូប បានចេញមុខមកអន្តរាគមន៍ តែសមត្ថកិច្ចជំនាញមិនព្រមតាមការស្នើសុំ។    ពាក់ព័ន្ធក្នុងរឿងនេះ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវប្រភពក្រៅផ្លូវការបង្ហើបឱ្យដឹងថា រថយន្តទាំង ៣គ្រឿងនេះ មានច្បាប់អនុញ្ញាតឲ្យដឹកតែ ៦០០គីឡូក្រាម ប៉ុន្តែជាក់ស្ដែង រថយន្តនេះ ដឹងអង្កររហូតដល់ទៅ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ចិនគាំទ្រដល់កម្ពុជាលើបទឈប់​បាញ់រវាងកងទ័ពកម្ពុជា និងទាហានថៃ..!!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានជួបពិភាក្សាការ​ងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជា​មានិតចិន ដើម្បីបន្តពង្រឹង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​ប្រទេសទាំងពីរកម្ពុជា-ចិន។ នៅក្នុងជំនួបពិភាក្សានេះបានធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅសាធារនរដ្ឋប្រជាមានិតចិន។ ឯកឧត្តមប្រធានាធិបតីចិន បានផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិ​បត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ខណៈនោះដែរចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាង និងពង្រឹងសមត្ថភាពការអភិវឌ្ឍដោយម្ចាស់ការខ្លួនឯង រួមនិងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ជាទីបំផុតដែលអាចធ្វើទីបាន។/

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ទំនិញផ្សេងៗ និងគោក្របីចាប់ផ្តើមសម្រុកដឹកចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនត្រពាំងក្រៀល~ឡាវ យ៉ាងគំហុក..!!

ស្ទឹងត្រែង÷​ ក្រោយពីរបបដឹកនាំក្បាលម៉ាស៊ីន នៃប្រទេសថៃ បែបជា ” រដ្ឋាភិបាលព្រាយ.និងរដ្ឋាភិបាលអាបរបស់ប្រទេសថៃ ” បែបគ្មានលំនឹង ដោយប្រើវិធីសង្កត់ករខ្មែរតាមរយៈគំនិត.អគតិ ដោយការបិទច្រកព្រំដែនទូរទាំងប្រទេស ជាឯកតោភាគីមកលើខ្មែរ និងបានប្រើកម្លាំងយោធាបាញ់ប្រហារមកលើទ័ពខ្មែរ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែននោះ !..ពេលនេះការរកដង្ហើមដកឬចរន្តទំនិញរបស់សៀម ហាក់បានដឹកចូលមកប្រទេសឡាវ និងបន្តឆ្លងកាត់នាំចូលមកតាមច្រកត្រពាំងក្រៀលក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជារយើងបានចាប់ផ្ដើមឲ្យមានការនាំចូលហើយ..!     នេះបើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីសមត្ថកិច្ចនៅច្រកព្រំដែនកម្ពុជា~ឡាវ បានបញ្ជាក់ ប្រាប់អ្នកយកព័ត៌មានយើង ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ទំនិញផ្សេងៗ និង គោក្របី រាប់ពាន់ក្បាល កំពង់ចរាចរណ៍ចេញមកតាមច្រកត្រពាំងក្រៀលនេះ ចូលមកក្នុងប្រទេសកម្ពុជា។​ បន្ទាប់ពីច្រកព្រំដែនខ្មែរ~សៀមបានកើតមានជម្លោះប្រដាប់អាវុធនឹងគ្នាយ៉ាងអាក្រក់បំផុតដែលមិនធ្លាប់មាន..។     សូមបញ្ជាក់ថា ការបើកច្រកត្រពាំងក្រៀល នៃព្រំដែនកម្ពុជា~ឡាវ ឱ្យមានការដឹកទំនិញចូលមកប្រទេសកម្ពុជាតាមច្រកកម្ពុជា ឡាវក្នុងទឹកដីខេត្តស្ទឹងត្រែងយ៉ាងគគ្រឹកគគ្រេងនេះ អ្នកយកព័ត៌មានយើងនៅមិនទាន់អាចសុំការទំនាក់ទំនងបំភ្លឺ ពីលោកប្រធានច្រកព្រំដែនត្រពាំងក្រៀល និងលោកប្រធានគយរដ្ឋករ ព្រមទាំង លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បាននៅឡើយ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ..?! ” ព័ត៌មានបឋម “

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា ឈ្មួញរកស៊ីដឹកសាច់បង្កកនិងត្រីច្រើនប្រភេទចេញពីខ្លងហ្សុន.ខ្លងយ៉ៃ.ប្រទេសថៃតាមផ្លូវសមុទ្រចូលមកប៉ាក់ខ្លង ដងទុង ខេត្តកោះកុង មិនមានការរំខានពីសមត្ថកិច្ច..!!

កោះកុង÷បន្ទាប់ពីកម្ពុជា-ថៃបានកើតមានជម្លោះនឹងគ្នា ដោយភាគីថៃបានបាញ់ប្រហារមកលើកងទ័ពកម្ពុជា ឱ្យស្លាប់និងរងរបួសដោយសារការឈ្លានពានរបស់ទ័ពថៃ ការបិទច្រកព្រំដែនទាំងអស់ដោយសារកងទ័ពថៃ ការផ្ដាច់ភ្លើងនៅតាមបន្ទាត់ព្រំដែនការបិទអ៊ីនធឺណិត ក្រោមការដាក់សម្ពាធរបស់កងទ័ពនិងរាជរដ្ឋាភិបាលថៃ..ប្រជាពលរដ្ឋប្រជាពលរដ្ឋក៏បានធ្វើពលិកាមិនប្រើប្រាស់ទំនិញបូករួមនិងចំណីម្ហូបអាហារ របស់ប្រទេសថៃស្ទើរទូទាំងប្រទេសវិញនោះដែរ ។ ជាពិសេសការបិទមិនឲ្យទំនិញឬសម្ភារៈផ្សេងៗធ្វើចរាចរណ៍ចូលមកក្នុងទឹកដីកម្ពុជា ដែលនេះជាវិធានការរបស់រាជរដ្ឋាភិបាល និងកំពុងអាចឈានទៅដល់ការបញ្ឈប់ប្រើប្រាស់ទំនិញដែលនាំចូលមកពីប្រទេសថៃ “សៀម”តែម្តង ។ ហើយងាកមកគាំទ្រការប្រើប្រាស់ផលលិតផល ដែលផលិតដោយប្រជាជនកម្ពុជាវិញម្តង ។     ប៉ុន្តែបច្ចុប្បន្ននៅខេត្តកោះកុង អាជ្ញាធរដែនដីដែលមានលោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង តើលោកជំទាវបានជ្រាបអំពីព័ត៌មាននេះដែរឬទេ..?! ដែលក្រុមឈ្មួញបាននិងកំពុងចរាចរណ៍ដឹកសាច់បង្កក ជើងមាន់ ត្រីធូណា ត្រីកាម៉ុងនិងត្រីបង្គាផ្សេងៗជាច្រើនទៀត នាំចូលមកពីខ្លងស៊ុន ខ្លងយ៉ៃប្រទេសថៃ ដឹកតាមផ្លូវសមុទ្រច្រកពាមកោះយ៉រ និងពាមតាក់ខ្លងចូលមកកាន់ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងដងទុង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុងទាំងយប់ទាំងថ្ងៃ ។    នេះបើតាមប្រភពលើកឡើងពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានបញ្ជាក់ដូច្នេះថា ឈ្មួញបាននាំចូលយ៉ាងរលូន ដោយពុំមានការរំខានសោះឡើយពីលោកប្រធានមន្ទីរកសិកម្ម និងលោក នាយខណ្ឌរដ្ឋាបាលជលផល ខេត្តកោះកុង ។     បញ្ហាសាច់បង្កកជង្គង់មាន់ សាច់ជ្រូក សាច់មាន់ និងត្រីជាច្រើនប្រភេទដែលបានធ្វើចរាចរណ៍មកពីប្រទេសថៃចូលមកកាន់ខេត្តកោះកុង និងដឹកបន្តទៅចែកចាយតាមគោលដៅខេត្តផ្សេងៗនិងអាចដឹកបន្តមករាជធានីភ្នំពេញក៏អាចមានផងដែរ ។    ដូច្នេះសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សមត្ថកិច្ចនគរបាលការពារព្រំដែនទឹកកោះយ៉រ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធដែលប្រចាំការនៅទីនោះ […]

September 2025
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930