ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ត្រាំ​ បង្ហាញគោលជំហរអោយកម្ពុជា​ ថៃ​ មានបទឈប់បាញ់ក្នុងការសន្ទនាតាមទូរស័ព្ទ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសន្ទនាតាម ទូរសព្ទជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា ចង់បានសន្តិភាព និងបទឈប់បាញ់។ ក្រោយមក លោក ដូណាល់ ត្រាំ បានសន្ទនាជាមួយនាយករដ្ឋមន្រ្តីស្ដីទីថៃ។ លោក ត្រាំ ថ្លែងថា ប្រទេសកម្ពុជា និងថៃ ចង់មានបទឈប់បាញ់ និងសន្តិភាព។ នេះបើតាមបណ្ដាញសង្គម Truth របស់លោក ដូណាល់ ត្រាំ និងបណ្ដាញសង្គម X របស់សេតវិមាន។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ថៃធ្វេីការការឈ្លានពានកម្ពុជា​ ដោយរំលោភលេីច្បាប់អន្តរជាតិយ៉ាងគគ្លេីន

សង្គ្រាមឈ្លានពានដែល ថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា យ៉ាងងងើលចាប់តាំងពី វេលាម៉ោង៨:៣៥នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ បណ្ដាលឲ្យកងទ័ពកម្ពុជាទទួលមរណភាពចំនួន០៥.នាក់និងរបួសចំនួន២១នាក់។ រីឯប្រជាពលរដ្ឋជនស៊ីវិលចំនួន៨នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសចំនួន៥០នាក់។ ក្នុងអំពើឃោរឃៅឃ្លានពានបង្ករសង្គ្រាមឡើងដោយក្រុមទាហានថៃបានបើកការបាញ់ផ្លោងឈ្លានមកលើទឹកដីភូមិឋានរបស់ប្រជាជនកម្ពុជារស់នៅ។ សូមបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ក្រោមការបាញ់ផ្លោងរំលោភមកលើភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅ បានធ្វើឲ្យប្រជាជនរាប់ពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញទៅកាន់តំបន់ដែលមានសុវត្ថិភាព ដែលត្រូវរងការបាញ់ផ្លោងរបស់ទ័ពសៀមឈ្លានពាន ។ អំពើរំលោភឈ្លានពានបាញ់ផ្លោងមកលើបូរណភាពទឹកដីរបស់កម្ពុជា ដែលបានបណ្ដាលឲ្យប្រជាជនស្លូតត្រង់ និងកងទ័ពបានស្លាប់បាត់បង់ជីវិតជាច្រើននាក់នេះ ប្រជាជនកម្ពុជាសង្ឃឹមថាពិភពលោកមិនខ្វាក់ភ្នែក ហើយនិងផ្ដល់យុត្តិធម៌ជូនប្រជាជនកម្ពុជា ” ក្នុងកិច្ចប្រជុំបន្ទាន់ ក្រុមប្រឹក្សាសន្តិសុខ បានឯកភាពគ្នាទទួចលើភាគីទាំងពីរ កម្ពុជា.ថៃ ប្រកាន់ភាពអត់ធ្មត់ជាអតិបរមាហើយងាកទៅជ្រើសរើសយកដំណោះស្រាយតាមច្រកកាទួត ” ។ តើសំដី និងខ្លឹមសារលើកឡើងរបស់UNអាចតម្រង់ទិសឲ្យកងទ័ពឈ្លានពានសៀម អាចឈានជើងទៅរកដំណោះស្រាយតុចរចាសន្តិភាព ដែលកម្ពុជាចង់បានដែរឬទេ..?!

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ចាំមើលថា ក្រោយបញ្ចប់យុទ្ធនាការបង្ក្រាបបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ONLINE SCAMS “ដោយមិនស្របច្បាប់ទាំងនៅរាជធានីភ្នំពេញ តាមបណ្តាខេត្តមួយចំនួន តើអាចជាប់ពាក់ព័ន្ធមន្ត្រីជាក្បាលម៉ាស៊ីនណាខ្លះ និងអាចមានការរង្គោះកៅអីមន្ត្រីណាខ្លះដែរឬទេ..នៅពេលបញ្ចប់យុទ្ធនាការ​ និងឈានទៅចាប់មេក្លោងចាត់តាំង..?!

ភ្នំពេញ÷ ក្នុងយុទ្ធនាការក្តៅរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រោយពីរាជរដ្ឋាភិបាលបានចេញបទបញ្ជាលេខ០១.បប ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” Online Scams” ដែលបានកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោក និងតំបន់នោះ..! នៅព្រះរាជាណាចក្រកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រាបចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះផងដែរ ។ ក្នុងគោលបំណង ដើម្បីបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានប្រសិទ្ធភាពខ្ពស់សំដៅចូលរួមចំណែកថែរក្សាការពារសន្តិសុខសណ្ដាប់សាធារណៈនិងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវបទបញ្ជាទប់ស្កាត់បង្ក្រាបដោយទទួលបានលទ្ធិផលជោគជ័យយ៉ាងមានប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ។     ចំណុចនេះបានធ្វើឲ្យមជ្ឈដ្ឋាន មហាជន មន្ត្រីរាជការ កងកម្លាំងគ្រប់ស្រទាប់ មានការសាទរ នូវវិធានការដែលដាក់ចេញក្នុងការអនុវត្តទួទួលបានលទ្ធផលយ៉ាងល្អប្រសើរនិងមានប្រសិទ្ធភាពដ៏ត្រចេះត្រចង់ ។    ប៉ុន្តែមហាជន នៅតែកើតជាចម្ងល់លើកជាមតិ ដាក់ជាសំណួរ.សួរថា តើការដែលក្រុមឧក្រិដ្ធជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបញ្ជ្រាបហូរចូលមកដល់មូលដ្ឋានក្នុងផ្ទៃប្រទេសកម្ពុជា រួចបង្កើតទៅជាកន្លែងប្រព្រឹត្តនៅតាមមូលដ្ឋាន សង្កាត់ខណ្ឌ រាជធានី ខេត្តនោះ តើអាជ្ញាធរជាសមត្ថកិច្ចពិតជាមិនបានដឹងមែនឬយ៉ាងណា..?! ព្រោះនៅក្នុងការបង្ក្រាបទីតាំងមួយកន្លែងៗ ចាប់បានមនុស្សជាច្រើនជាតិសាសន៍ មិនតិចជាងរយនាក់នោះទេ នេះបើតាមសង្កេតលើវិធានការបង្ក្រាបមួយរយៈពេលខ្លីរបស់សមត្ថកិច្ច..?!   សកម្មភាពនោះទៀតសោធ..តើជានគរបាលមូលដ្ឋាន អធិការនគរបាល.ស្រុក.ខណ្ឌ ស្នងការនគរបាលរាជធានី.ស្នងការនញរបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរាជធានី.ខេត្ត នឹងបណ្តាមេបញ្ជាការអាវុធហត្ថស្រុក.ខណ្ឌ និងរាជធានីខេត្ត នារយៈពេលកន្លងមក លើប្រតិបត្តិការបង្ក្រាបបទល្មើសចំពោះក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” Online Scams”នោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

មហិច្ឆតាទ័ពសៀមដើរល្បាត កំពុងតែបង្កើនការញុះញង់គ្រប់រូបភាព ឱ្យកងទ័ពខ្មែរយើងផ្ទុះអាវុធ ដែលជាលេសឈានទៅរកប្រៀបជោគជ័យ នៃការទម្លាក់កំហុសឲ្យកងទ័ពខ្មែរ..!!

ទស្សនៈខេនរជាតិ÷ បើក្រឡេកទៅមើលការដឹកនាំនយោបាយរបស់ប្រទេសថៃនាពេលបច្ចុប្បន្ននេះ សបញ្ជាក់ឲ្យឃើញថា កំពុងតែរកច្រក នៃខ្យល់ដកដង្ហើមក្នុងការជាប់គាំង ដោយនយោបាយរបស់ខ្លួន ។ ដែលបញ្ហានេះត្រូវគេសម្លឹងមើលឃើញថា សៀមបានប្រើប្រាស់កម្លាំងទ័ពចូលមកឈ្លានពានបាញ់សម្លាប់កងទ័ពខ្មែរ ដែលកំពុងឈរជើងនៅលើទីតាំង នៃទឹកដីខ្មែរ របស់ខ្មែរ ដើម្បីជាការរំដោះនៅក្នុងស្ថានការណ៍វឹកវរទាលើច្រក នៅលើផ្ទៃប្រទេសរបស់សៀមខ្លួនឯង ។     នេះបើយើងសម្លឹងមើលចាប់តាំងពីព្រឹកព្រលឹមវេលាម៉ោង៥,៣០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលក្រុមទាហានឈ្លានពានរបស់សៀម បានលូនលបមកបាញ់សម្លាប់ទាហានខ្មែរនៅក្នុងលនដ្ឋានបាត់បង់ជីវិតចំនួន០១ នាក់ ។ រីឯបន្តមកទៀតនៅតាមច្រក នៃបន្ទាត់ព្រំដែន គឺមេម៉ាស៊ីនបញ្ជាដោយមេទ័ពភូមិភាគ២ របស់វាបានបញ្ជាឲ្យបិទច្រកទ្វារព្រំដែន ចេញចូលជាឯកតោភាគី មិនឱ្យមានការដឹកទំនិញ និងកសិផលផ្សេងៗចេញចូលបានដូចមុនថ្ងៃទី 28 នោះឡើយ ។ ហើយបានទម្លាក់កំហុសនោះមកលើភាគីកម្ពុជាយើងទៀត ។   ជាបន្តទៀតនោះ ពួកគេបានគម្រាបបិទគ្រប់បណ្ដាញអគ្គិសនីនៅតាមបន្ទាត់ព្រំដែនខ្មែរ សៀម និងបិទប្រព័ន្ធអ៊ីនធឺណិតជាបន្តបន្ទាប់ ។ ហើយរាល់ការគិត ការធ្វើរបស់គេនោះ ដោយបានបំភាន់មតិអន្តរជាតិ ទម្លាក់កំហុសមកឲ្យភាគីកម្ពុជា ។    ដូច្នេះរាល់នការដឹកនាំរបស់ប្រទេសសៀមបច្ចុប្បន្ន គេប្រើរូបមន្តដឹកនាំរបៀបជារាជរដ្ឋាភិបាលព្រាយ..និងរាជរដ្ឋាភិបាលអាប គឺមានក្បាលអត់ខ្លួន និងមានខ្លួនអត់ក្បាល ។ បែកគំនិតបើកការឈ្លានពាន រំលោភលើអធិបតេយ្យភាព បូរណៈភាពទឹកដីរបស់ខ្មែរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

នៅរដូវប្រាំងនេះគ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើការឈួសឆាយព្រៃនៅក្នុងដែនជម្រកសត្វព្រៃលំផាត់..!!

រតនគិរី÷ មានសេចក្តីរាយការណ៍ពីពលដ្ឋរស់នៅភូមិកែងសាន់ ឃុំសេដា ស្រុកលំបាត់ ខេត្តរតនគិរី បានអោយដឹងថា តំបន់ដែនជម្រកសត្វព្រៃលំផាត់ ដែលការពារថែរក្សាដោយបរិស្ថាន បច្ចុប្បន្ន កំពុងត្រូវបានគេដាក់គ្រឿងចក្រអាប៊ុលជាច្រើនគ្រឿងធ្វើសកម្មភាពរុញឈួសឆាយដីព្រៃយ៉ាងសកម្ម។ ប៉ុន្តែរាល់សកម្មភាពឈួសឆាយដីព្រៃក្នុងដែនបរិស្ថាននោះដែរ គេមិនទាន់ដឹងថា ក្រុមហ៊ុនឯកជនឈ្មោះអ្វីនោះឡើយដែលទទួលបានសិទ្ធ ក្នុងការឈួសឆាយដីព្រៃនោះឡើយ។ ពាក់ព័ន្ធករណីនោះដែរ អង្គភាពសារព័ត៌មានយើងនិងមានផ្សាយពិស្តារលម្អិតនៅពេលក្រោយ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ករណីបាញ់សម្លាប់យ៉ាងសាហាវនៅក្នុងគ្រួសារមួយ ឃាតករបានបាញ់សម្លាប់ខ្លួនជាក្រោយ..!!

ខេត្តត្បូងឃ្មុំ. បើតាមប្រភពពីសមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានអោយដឹងថា នៅវេលម៉ោង១៧;៥៥នាទី ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ ២០២៥ ស្ថិតនៅភូមិអំពុកមានករណីឃាតកម្មបាញ់សម្លាប់បង្ករឡើងដោយជនដៃដល់ឈ្មោះហ៊ីង សុវណ្ណរិទ្ធ ភេទប្រុស អាយុ ៤៩ឆ្នាំ ជាតិខ្មែរ មុខរបរជាកងរាជអាវុធហត្ថបណ្តោល បានបាញ់សម្លាប់មនុស្សស្លាប់ និងរងរបួសសរុបចំនួន០៦នាក់ទាំង។ ១/ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់នៅកន្លែងកើតហេតុ)។ ២/ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់នៅកន្លែងកើតហេតុ)។ ៣/ឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ ត្រូវជាបងថ្លៃ (រងរបួសធ្ងន់)។ ៤/ឈ្មោះ ប៊ុន លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ ត្រូវជាប្រពន្ធ (រងរបួស)។ ៥/ឈ្មោះសេង ហន ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥របស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី

រតនគិរី÷កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅសាលទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី. ប្រធាន អនុប្រធានគណបក្សខេត្ត សមាជិកសមាជិការគណបក្សខេត្ត ក្រុង ស្រុកទាំង៩ និងឃុំសង្កាត់ទាំង៥០សរុបប្រមាណជាង៣០០នាក់។ ក្រោមអធិបតីភាព លោក ជៀង អំ នៅក្នុងធិធីនោះដែរ លោក ជៀង អំ បានកោតសរសើរចំពោះក្រុមការងារគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញការងារនៅមូលដ្ឋាន ប្រកបដោយភាពទទួលខុសត្រូវ និងសាមគ្គីភាពខ្ពស់ប្រកបដោយមោទកភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះដោយទទួលបានអាសនៈចំនួន៥៥ ក្នុងនោះភូមិភាគទី៨ រួមមានខេត្តក្រចេះ កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែងបានទទួលអាសនៈ ៦ លើ៦ និងមានសំឡេងគាំទ្រមានការកើនឡើង ដែលនេះបានបង្ហាញពីភាពត្រឹមត្រូវ នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយការគាំទ្រពីប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ ក្នុងការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥..!!

រតនគិរី÷ នៅរដ្ឋបាលសាលាខេត្តរយនគិរី នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។ នៅក្នុងរបាយការណ៍បូកសរុបលទ្ធផល អង្គសន្និបាតក្នុងរយៈពេល១ថ្ងៃកន្លះនោះដែរ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានលើកឡើងពីក្នុងបទអន្តរាគមន៍ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការផ្ទេរសមត្ថកិច្ចក្នុងវិស័យសុខាភិបាល មករដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរ សមត្ថកិច្ចក្នុងវិស័យអប់រំមក រដ្ឋបាលថ្នាក់ក្រោមជាតិ និងអំពីដំណើការ នៃការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំនិងដំណើការនៃរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្តរតនគិរី ដើម្បីឱ្យសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធបានទទួលជ្រាប យកទៅអនុវត្តសម្រាប់ឆ្នាំបន្ទាប់ ព្រមទាំងបានធ្វើការពិភាក្សាផ្ដោតលើបទពិសោធន៍ បញ្ហាប្រឈម សំណើ សំណូមពរនានា ក្នុងការអនុវត្តមុខងារដែលបានផ្ទេរពីក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក និងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ផ្តោតលើ ការផ្តល់សេវាសាធារណៈតាមរយៈអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តរតនគិរី។ រីឯ ការិយាល័យច្រកចេញ ចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ សង្កាត់ សមត្ថភាព និងឥរិយាបថរបស់មន្ត្រីផ្តល់សេវាសាធារណៈ។ ជាការឆ្លើយតបនៅក្នុងអង្គសន្និបាតនោះដែរ និងខិតខំប្តេជ្ញារួមគ្នាពុះពារជម្នះគ្រប់ឧបសគ្គ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

លោក ប៉ាវ ហមផាន មានប្រសាសន៍ថា ត្រូវជំរុញបន្ថែមក្នុងការងារគណៈបញ្ជាការឯកភាពខេត្តអោយបានរឹងមាំ ក្តាប់អោយបាននៅសភាពការណ៍នានា នៅក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅអគារសាលប្រជុំសាលាខេត្តរតនគិរី ។ ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពី លោក ញ៉ែម សំអឿន អភិបាលខេត្តរតគិរី លោកជាសមាជិកក្រុមប្រឹក្សាខេត្ត. គណៈអភិបាលខេត.ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត. លោកមេបញ្ជាការមេបញ្ជាការរងកងកម្លាំងទាំងបី. ប្រភេទ អភិបាលក្រុង ស្រុកទាំង៩ លោកអធិការក្រុង មេឃុំ ចៅសង្កាត់ទាំង៥០ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។     នៅក្នុងកិច្ចប្រជុំនេះលោក អភិបាលខេត្តរតនគិរី បានលើកឡើងថា កន្លងមកកងកម្លាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពប្រកប ដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។ លោក អភិបាលខេត្តរតនគិរី បានបន្តទៀតថា ក្រោយពីបានណែនាំដល់កងកម្លាំងទាំងបី កម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ទាំងអស់នៃខេត្តរតនគិរី គឺបានយកចិត្តទុកដាក់អនុវត្តគោលនយោបាយយ៉ាងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់គ្រប់កាលៈទេសៈដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ […]