ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចមិញនេះ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។ ខ្ញុំបានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។ ឯកឧត្តមយល់ថាដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។ ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីបានឯកភាពឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។ ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia
ព័ត៌មានសិល្បះនិងកីឡា
ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បង្ហាញគោលជំហរអោយកម្ពុជា ថៃ មានបទឈប់បាញ់ក្នុងការសន្ទនាតាមទូរស័ព្ទ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសន្ទនាតាម ទូរសព្ទជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា ចង់បានសន្តិភាព និងបទឈប់បាញ់។ ក្រោយមក លោក ដូណាល់ ត្រាំ បានសន្ទនាជាមួយនាយករដ្ឋមន្រ្តីស្ដីទីថៃ។ លោក ត្រាំ ថ្លែងថា ប្រទេសកម្ពុជា និងថៃ ចង់មានបទឈប់បាញ់ និងសន្តិភាព។ នេះបើតាមបណ្ដាញសង្គម Truth របស់លោក ដូណាល់ ត្រាំ និងបណ្ដាញសង្គម X របស់សេតវិមាន។
ថៃធ្វេីការការឈ្លានពានកម្ពុជា ដោយរំលោភលេីច្បាប់អន្តរជាតិយ៉ាងគគ្លេីន
សង្គ្រាមឈ្លានពានដែល ថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា យ៉ាងងងើលចាប់តាំងពី វេលាម៉ោង៨:៣៥នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ បណ្ដាលឲ្យកងទ័ពកម្ពុជាទទួលមរណភាពចំនួន០៥.នាក់និងរបួសចំនួន២១នាក់។ រីឯប្រជាពលរដ្ឋជនស៊ីវិលចំនួន៨នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសចំនួន៥០នាក់។ ក្នុងអំពើឃោរឃៅឃ្លានពានបង្ករសង្គ្រាមឡើងដោយក្រុមទាហានថៃបានបើកការបាញ់ផ្លោងឈ្លានមកលើទឹកដីភូមិឋានរបស់ប្រជាជនកម្ពុជារស់នៅ។ សូមបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ក្រោមការបាញ់ផ្លោងរំលោភមកលើភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅ បានធ្វើឲ្យប្រជាជនរាប់ពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញទៅកាន់តំបន់ដែលមានសុវត្ថិភាព ដែលត្រូវរងការបាញ់ផ្លោងរបស់ទ័ពសៀមឈ្លានពាន ។ អំពើរំលោភឈ្លានពានបាញ់ផ្លោងមកលើបូរណភាពទឹកដីរបស់កម្ពុជា ដែលបានបណ្ដាលឲ្យប្រជាជនស្លូតត្រង់ និងកងទ័ពបានស្លាប់បាត់បង់ជីវិតជាច្រើននាក់នេះ ប្រជាជនកម្ពុជាសង្ឃឹមថាពិភពលោកមិនខ្វាក់ភ្នែក ហើយនិងផ្ដល់យុត្តិធម៌ជូនប្រជាជនកម្ពុជា ” ក្នុងកិច្ចប្រជុំបន្ទាន់ ក្រុមប្រឹក្សាសន្តិសុខ បានឯកភាពគ្នាទទួចលើភាគីទាំងពីរ កម្ពុជា.ថៃ ប្រកាន់ភាពអត់ធ្មត់ជាអតិបរមាហើយងាកទៅជ្រើសរើសយកដំណោះស្រាយតាមច្រកកាទួត ” ។ តើសំដី និងខ្លឹមសារលើកឡើងរបស់UNអាចតម្រង់ទិសឲ្យកងទ័ពឈ្លានពានសៀម អាចឈានជើងទៅរកដំណោះស្រាយតុចរចាសន្តិភាព ដែលកម្ពុជាចង់បានដែរឬទេ..?!
លោក ឆាត់ សួន ចៅសង្កាត់ប៉ាហាល និងលោក ធីន ឃី មេភូមិស្ថាពរ កំពុងរងការរិះគន់ពីប្រជាពលរដ្ឋ លើការបំពេញសេវាសាធារណៈគឺបង្កភាពងាយស្រួលតែបក្សពួកខ្លួន..!!
ព្រះវិហារ÷ លោក ឆាត់ សួន ចៅសង្កាត់ប៉ាហាល រួមនិងលោក ធីន ឃី មេភូមិស្ថាពរ ក្រុងព្រះវិហារ ខេត្តព្រះវិហារ កំពុងទទួលរងការរិះគន់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ ដោយប្រជាពលរដ្ឋនៅមូដ្ឋានបានលើកឡើងថា ការបំពេញតួនាទីភារកិច្ចបម្រើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋ គឺបានបង្កលក្ខណៈងាយស្រួលតែបក្សពួកខ្លួនប៉ុណ្ណោះ.! ចំណែកប្រជាពលរដ្ឋដែលបានទៅសាលាសង្កាត់ ដើម្បីទទួលបានសេវាសាធារណៈផ្សេងៗហើយមិនមែនជាបក្ខពួកគឺលោក ឆាត់ សួន ចៅសង្កាត់ប៉ាហាល មិនដែលបង្កលក្ខណៈដោយងាយស្រួលនោះទេ..នេះបើលោកទាំងពីរមិនអាចទទួលបានផលលាភនោះ។ ពលរដ្ឋបង្ហើបទៀតថា លោកឆាត់ សួន ចៅសង្កាត់ប៉ាហាល ពេលម៉ោងគាត់ចូលបម្រើការងារ គឺលោកមិនដែលគោរពម៉ោងរដ្ឋបាលការងារទៅឲ្យទាន់ពេលវេលានោះឡើយ ។ ប្រជាពលរដ្ឋមួយចំនួនធំដែលត្រូវពឹងពាក់លើសេវាដ្ឋបាលការងារសាធារណៈផ្សេងៗ គឺពួកគាត់តែងតែទៅរងចាំលោកឆាត់ សួន ចៅសង្កាត់ មុនម៉ោងជានិច្ច..?! ប៉ុន្តែជាទម្លាប់របស់លោកចៅសង្កាត់រូបនោះ ម៉ោងការងាររបស់គាត់គឺចាប់ពីម៉ោង៤ឬម៉ោង៥ ល្ងាចទើបឃើញលោកចៅសង្កាត់ រូបនោះចូលទៅដល់កន្លែងសាលាសង្កាត់ ដើម្បីបំពេញការងារ ។ ខណៈពេលដែលប្រជាពលរដ្ឋ គឺត្រូវបានត្រឡប់ទៅលំនៅឋានវិញនោះ ។ ចំណុចនេះប្រជាពលរដ្ឋបានរិះគន់ថា លោក ឆាត់ សួន ចៅសង្កាត់ប៉ាហាល និងលោកធីន ឃី មេភូមិស្ថាពរ ដែលជាដៃគូរកំពូលមនុស្សលំបាកពឹងពាក់បំផុតក្នុងការបំពេញសេវាសាធារណៈនៅក្នុងមូលដ្ឋាន..។ […]
ចាំមើលថា ក្រោយបញ្ចប់យុទ្ធនាការបង្ក្រាបបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ONLINE SCAMS “ដោយមិនស្របច្បាប់ទាំងនៅរាជធានីភ្នំពេញ តាមបណ្តាខេត្តមួយចំនួន តើអាចជាប់ពាក់ព័ន្ធមន្ត្រីជាក្បាលម៉ាស៊ីនណាខ្លះ និងអាចមានការរង្គោះកៅអីមន្ត្រីណាខ្លះដែរឬទេ..នៅពេលបញ្ចប់យុទ្ធនាការ និងឈានទៅចាប់មេក្លោងចាត់តាំង..?!
ភ្នំពេញ÷ ក្នុងយុទ្ធនាការក្តៅរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រោយពីរាជរដ្ឋាភិបាលបានចេញបទបញ្ជាលេខ០១.បប ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” Online Scams” ដែលបានកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោក និងតំបន់នោះ..! នៅព្រះរាជាណាចក្រកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រាបចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះផងដែរ ។ ក្នុងគោលបំណង ដើម្បីបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានប្រសិទ្ធភាពខ្ពស់សំដៅចូលរួមចំណែកថែរក្សាការពារសន្តិសុខសណ្ដាប់សាធារណៈនិងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវបទបញ្ជាទប់ស្កាត់បង្ក្រាបដោយទទួលបានលទ្ធិផលជោគជ័យយ៉ាងមានប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ។ ចំណុចនេះបានធ្វើឲ្យមជ្ឈដ្ឋាន មហាជន មន្ត្រីរាជការ កងកម្លាំងគ្រប់ស្រទាប់ មានការសាទរ នូវវិធានការដែលដាក់ចេញក្នុងការអនុវត្តទួទួលបានលទ្ធផលយ៉ាងល្អប្រសើរនិងមានប្រសិទ្ធភាពដ៏ត្រចេះត្រចង់ ។ ប៉ុន្តែមហាជន នៅតែកើតជាចម្ងល់លើកជាមតិ ដាក់ជាសំណួរ.សួរថា តើការដែលក្រុមឧក្រិដ្ធជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបញ្ជ្រាបហូរចូលមកដល់មូលដ្ឋានក្នុងផ្ទៃប្រទេសកម្ពុជា រួចបង្កើតទៅជាកន្លែងប្រព្រឹត្តនៅតាមមូលដ្ឋាន សង្កាត់ខណ្ឌ រាជធានី ខេត្តនោះ តើអាជ្ញាធរជាសមត្ថកិច្ចពិតជាមិនបានដឹងមែនឬយ៉ាងណា..?! ព្រោះនៅក្នុងការបង្ក្រាបទីតាំងមួយកន្លែងៗ ចាប់បានមនុស្សជាច្រើនជាតិសាសន៍ មិនតិចជាងរយនាក់នោះទេ នេះបើតាមសង្កេតលើវិធានការបង្ក្រាបមួយរយៈពេលខ្លីរបស់សមត្ថកិច្ច..?! សកម្មភាពនោះទៀតសោធ..តើជានគរបាលមូលដ្ឋាន អធិការនគរបាល.ស្រុក.ខណ្ឌ ស្នងការនគរបាលរាជធានី.ស្នងការនញរបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរាជធានី.ខេត្ត នឹងបណ្តាមេបញ្ជាការអាវុធហត្ថស្រុក.ខណ្ឌ និងរាជធានីខេត្ត នារយៈពេលកន្លងមក លើប្រតិបត្តិការបង្ក្រាបបទល្មើសចំពោះក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” Online Scams”នោះ […]
លោកឧត្តមសេនីយ៍ត្រី ថេង ចន្ទធី ស្នងការរងទទួលបន្ទុកផែននគរបាលសណ្តាប់ធ្នាប់ខេត្តរតនគិរី ប្រតិកម្ម និងការឡាយព័ត៌មានរបស់ KH Plus News ក្នុងចេតនាបំភ្លៃមកលើរូបលោក ខណ:ដែលលោកមិនបានទាក់ទងបំភ្លឺក្នុងសាច់រឿងចរាចរណ៍នោះឡើយ..!!
រតនគិរី÷ លោកឧត្តសេនីយ៍ត្រី ថេង ចន្ទធី ស្នងការរងនគរបាលទទួលផែនសណ្តាប់ធ្នាប់ខេត្តរតនគិរី បានប្រតិកម្មចំពោះលោក ហន អ្នកសារព័ត៌មាន ” KH Plus News ” ដែលបានឡាយព័ត៌មានក្នុងខ្លឹមសារធ្វើឲ្យប៉ះពាល់កិត្តិយសរបស់លោកជាសាធារណ: ដោយលោកថេង ចន្ទធី ស្នងការរងបានបញ្ជាក់ថា សម្លេងលោកសម្ភាសន៍នោះមិនមែនជាសម្លេងអាត្មាអញទេ។ ចុះផ្សាយអត់ខ្វល់ យកឯងស្នងការរងមកបរិហាកេរ្តិ៍ យុគ៩ទេវតា លោកបោសសម្អាតពួកនរកទមិឡជាបណ្ដើរៗហើយនិយាយកោកៗអត់ប្រភពមូលដ្ឋានច្បាស់លាស់ជាក់លាក់់ និយាយរំលោបបំពានគ្មានក្រមសីលធម៌ និងមិនគោរពវិជ្ជាជីវ:អ្នកសារព័ត៌មាន យើងជាស្នងការរង អត់បានសន្ទនាជាមួយពួកលោកឯងទេ..! លោកឯងយកតួនាទីរបស់យើងមកផ្សាយ បង្ករនាំអោយប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់យើងទៅវិញ យើងសូមប្រកាសប្រាប់លោកឯងអោយដឹងច្បាស់ យើងឧត្ដមសេនីយ៍ត្រី ថេង ច័ន្ទធី ជាស្នងការរង ទទួលផែននគរបាលសណ្ដាប់ធ្នាប់ មិនដែលប្រព្រិត្តអំពើស្មូកគ្រោគខ្មៅកខ្វក់ និងថោកទាបដូចលោកឯងនិយាយលាបពណ៌ចោទប្រកាន់ដូច្នោះទេ ផ្ដេសផ្ដាសណាស់លោកឯងនេះសិក្សាអំពីចរិតការងាររបស់យើងឱ្យច្បាស់លាស់សិនទៅ កុំអាងអីអាងតែសូមទោស និងសុំរួចខ្លួន។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ឯងកុំប្រហើនដូចប៊ុនស៊ីន ផ្លាតក្លាង ចោរសៀមអោយសោះវើយ។ ៚ហាមបៀតបៀនកិត្តិយស និងសេចក្ដីថ្លៃថ្នូរអាត្មាអញ ជាអ្នកមានសិល ប្រយ័ត្នទទួលបាបកម្មតបស្នងទាន់ហន់ សូមប្រាប់ឱ្យដឹងយុគ៩វេតាលោកបោសសម្អាតពួកនរកទមិឡជាបណ្ដើរៗហើយ..។/
សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មួយត្រូវបានតុលាការរាជធានីភ្នំពេញ កំណត់ឱ្យភាគីរថយន្តជាប់ពន្ធនាគារ២ឆ្នាំ និងផ្ដល់សំណងជំងឺចិត្តទៅភាគីម៉ូតូ ៦០០លានរៀល ប្រហែល ១៥ម៉ឺនដុល្លារអាមេរិក ខណៈខាងភាគីរថយន្តមានកំហុស១ តែភាគីខាងម៉ូតូមានកំហុស៣ មហាជន និងគ្រួសារអ្នករងបណ្ដឹងសូមឱ្យតុលាការប្រើឆន្ទានោះសិទ្ធិពិចារណាឡើងវិញ..?!
ភ្នំពេញ÷ នៅក្នុងរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍មួយក្នុងនីតិវិធីបានដើរដល់ការសម្រេចរបស់ចៅក្រមមួយរូប នៃសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបាបដាក់ឱ្យភាគីខាងរថយន្តជាប់ពន្ធនាគារ ២ឆ្នាំ និងផ្ដល់សំណងជំងឺចិត្តទៅដល់ភាគីខាម៉ូតូ (ស្លាប់) ៦០០លានរៀល ស្មើប្រហាក់ប្រហែល ១៥ម៉ឺនដុល្លារអាមេរិក ទាំងដែលការស៊ើបអង្កេត និងវាស់វែង បង្ហាញថា ភាគីរថយន្តឈ្មោះ ណឹម ណាង ជាមន្ត្រីកងរាជអាវុធហត្ថ មានកំហុសឆ្គងតែមួយ”១”ចំណុច.! ដោយសមត្ថកិច្ចថា បើកបរធ្វេសប្រហែសមិនមានការប្រុងប្រយ័ត្ន, ចំណែកភាគីខាងម៉ូតូអ្នកស្លាប់ឈ្មោះ ដាវិឌ ឫទ្ធិរុទ្រ ហៅ “រុតកូ” ជាអ្នកចម្រៀងរ៉េប ខុសនឹងកាតព្វកិច្ចសន្តិសុខ និងច្បាប់តម្រូវឱ្យ រហូតដល់បីចំណុច គឺ បើកបរលឿនហួសកំណត់/បើកបរក្នុងស្ថានភាពស្រវឹង/និងមិនពាក់មួកសុវត្ថិភាព..?! ក្នុងការសម្រេចរបស់តុលាការបាន ធ្វើឱ្យក្រុមគ្រួសារ នៃភាគីរថយន្ត និងមជ្ឈដ្ឋាននានា ហាក់សម្ដែងមតិថា ការដាក់ស្ថានគឺក្នុងស្ថានទម្ងន់ធ្ងន់ធ្ងរពេកហើយ បើប្រៀបធៀបកំហុស គ្នាទៅវិញទៅមក រវាងភាគីខាងរថយន្ត និងភាគីខាងម៉ូតូ.។ ហើយផ្អែកលើផ្លូវច្បាប់ ក៏មិនបានកំណត់ ផ្ដល់សំណង់ជំងឺចិត្តច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ៦០០លានរៀល ដែលប្រហាក់ប្រហែលជា ១៥ម៉ឺនដុល្លារអាមេរិកនោះ។ ជុំវិញការប្រតិកម្មពីមជ្ឈដ្ឋានមហាជន និងពីសំណាក់ក្រុមគ្រួសារ ដែលរងបណ្ដឹង ញឺភាគីខាងរថយន្ត បានស្នើសុំឱ្យឱ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រើឆន្ទានិងសិទ្ធិចោទប្រកាន់ និងសម្រេចក្ដីប្រកបដោយយុត្តិធម៌ សុក្រឹតភាព […]
មេដឹកនាំល្អ គឺជាមេមាន់ មិនមែនជាមេអាប៉ោង..? មេដឹកនាំច្បាស់លាស់ គឺជាមេដឹកនាំជើងពីរ មិនមែនមេដឹកនាំជើង “ដប់១០”..!!
រតនគិរី÷ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី ត្រូវមជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការ សម្លឹងមើលឃើញថា ក្នុងសកម្មភាពការងារមិនថា នៅរដូវប្រាំង នៅរដូវវស្សា និងរដូវរំហើយនោះទេ គឺជាអង្គភាពមួយ ដែលតែងតែទទួលបានយកចិត្តទុកដាក់យ៉ាងសំខាន់ក្នុងការពិនិត្យ អភិវឌ្ឍន៍ នៅគ្រប់បណ្ដាមូលដ្ឋានផ្លូវជាតិ និងផ្លូវទៅកាន់បណ្ដាលស្រុក មួយចំនួនប្រកបដោយទំនិកចិត្ត ការយកចិត្តទុកដាក់ខ្ពស់។ ព្រោះខេត្តរតនគិរិ គឺជាខេត្តមួយស្ថិតនៅតំបន់ជួរភ្នំ តំបន់ខ្ពង់រាប ដែលតែងតែរងនៅសម្ពាធពីអាកាសធាតុភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ បង្ករឲ្យមានការបាក់រលំដើមឈើសង្កត់មកលើផ្លូវថ្នល់ បណ្តាលឲ្យមានការរាំងស្ទះ ដល់ការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋរស់នៅ និងឆ្លងកាត់តាមដងផ្លូវនោះផងដែរ ។ ម្យ៉ាងខេត្តរតនគីរី គឺជាខេត្តដែលស្ថិតនៅជួរភ្នំ បើមានភ្លៀងធ្លាក់ម្តងៗអាចជួបបញ្ហាទឹកហូរកាត់ផ្ដាច់ផ្លូវក៏មាន គឺផ្លូវទៅកាន់បណ្ដាស្រុកមួយចំនួនដោយយថាហេតុ..។ ព្រោះបញ្ហានេះបណ្តាលមកពីទឹកហូរកាត់ពីទីជំរេលភ្នំចំណុចខ្ពស់ កាត់មកចំណុចទាប និងអាចកាត់ផ្ដាច់ជាអន្លើៗ មកលើផ្លូវថ្នល់ដែលមិនទាន់ត្រូវបានស្ថាបនាសាងសង់ក្រាលកៅស៊ូ ។ ហេតុហើយផ្លូវទៅកាន់បណ្តាស្រុកមួយចំនួនដែលមិនទាន់ក្រាលកៅស៊ូ អាចជួបបញ្ហា ដោយមានកម្លាំងមន្ទីរសាធារណ:ការត្រូវចេញអន្តរាគមន៍ដោះស្រាយ..។ គួររំលឹកថា សកម្មភាពការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក សាយ សាមាន បានអនុវត្តការងារយ៉ាងសកម្មក្នុងការថែទាំផ្លូវ ថែទាំចិញ្ចើមផ្លូវ គិតគូរពីចំណាំងចរាចរណ៍ គំនូសទ្រូងផ្លូវ និងភ្នែកមាន់ដែលដាក់ចំកណ្តាលទ្រូងផ្លូវ បានយ៉ាងភ្ជាប់ភ្ជួន ។ ជាងនេះទៀតនោះ […]
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តចុះត្រួតពិនិត្យការងារ និង ក្តាប់សភាពការណ៍នៅ អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ..!!
រតនគិរី÷ នៅថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកនាំកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ចុះសួរសុខទុក្ខ និងត្រួតពិនិត្យកម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៍ រួមនិងក្តាប់សភាពការណ៍ នៅតាមភូមិសាស្ត្រប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ឃុំ ក្នុងស្រុកអូរយ៉ាដាវ ។ ក្នុងឱកាសចុះទៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗ លោកឧត្តមសេនីយ៍ទោស្នងការខេត្ត បានជួបសាកសួរដោយផ្ទាល់ពីសុខទុក្ខរបស់កងកម្លាំងនគរបាល ព្រមទាំងប្រជាការពារ ដែលតែងតែបានរួមចំណែក ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្វែងយល់ពីភូមិសាស្រ្តគ្រប់គ្រងរបស់ប៉ុស្តិ៍នគរបាលទាំងអស់ ដើម្បីសំដៅពិនិត្យមើលលើបញ្ហាប្រឈមនានា និងមានវិធានការទប់ស្កាត់បទល្មើសដែលងាយបង្ករឡើងពីក្រុមជនសង្ស័យ និងជនល្មើសនោះផងដែរ ។ នៅក្នុងដំណើរចុះសួរសុខទុក្ខនាយពលនគរបាលនោះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បាននាំប្រសាសដឹកនាំផ្តាំផ្ញើរ បន្ថែមទៀតនោះផងដែរ ទៅកាន់កងកម្លាំងនគរបាលយើងទាំងអស់ ដើម្បីពង្រឹងការងារជំនាញរបស់ខ្លួន ក៏ដូចជាវិន័យកងកម្លាំងអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្រោយបញ្ចប់ការងារត្រួតពិនិត្យនៅអធិការដ្ឋានស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ឃុំ ដែលមានឃុំប៉ាតេ យ៉ាទុង សោមធំ ប៉ក់ញ៉ៃ សេសាន្ត លំជ័រ និងឃុំបរខាំ រួចមក លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត និងក្រុមការងារព្រមទាំងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ បានរៀបចំទទួលទានអាហារសាមគ្គីដើម្បីថ្លែងអំណរគុណនិងលើកទឹកចិត្តដល់កងកម្លាំងនគរបាលដែលខិតខំបំពេញការងារក្នុងរយៈពេលកន្លងមកទទួលបានសកម្មភាពការងារជោគជ័យយ៉ាងល្អ ដោយមានការគោរពស្រលាញ់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន […]