ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ក្រសួងព័ត៌មានបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង << ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន >>

ភ្នំពេញៈ នៅទីស្តីការក្រសួងព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់បន្តលើសេចក្តីព្រាង > ដោយមានការពញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងអង្គការយូណេស្កូ ក្លិបអ្នកកាសែតកម្ពុជា ប្រធានសមាគមន៍សារព័ត៌មាន ព្រមទាំងអស់លោក លោកស្រី ចាងហ្វាការផ្សាយ មកពីតាមបណ្តាស្ថាប័នជាច្រើនរូបផងដែរ។ នៅក្នុងសិក្ខាសាលាដែលផ្តោតសំខាន់ទៅលើការទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មានខាងលើនេះ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានអញ្ជើញធ្វើបទបង្ហាញនូវសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលបានប្រមូលធាតុចូលកន្លងមកនេះ បានកត់ត្រានូវក្របខណ្ឌនៃការងារប្រចាំថ្ងៃរបស់ខ្លួន ដែលអ្នកសារព័ត៌មានត្រូវអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ ក្នុងនោះត្រូវប្រកាន់ខ្ជាប់នូវការប្រតិបត្តិកាតព្វកិច្ចនិងការទទួលខុសត្រូវរួមមាន ទី១- ទំនួលខុសត្រូវសង្គម បេសកកម្មក្នុងការផ្តល់ព័ត៌មានផ្សារភ្ជាប់ជាមួយសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវសង្គម។ ការផ្សាយព័ត៌មានត្រូវធានាការគោរពឯកជនភាព សេចក្តីថ្លៃថ្នូរបុគ្គលក្នុងសង្គម ហើយមិនត្រូវប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬតម្លៃវិជ្ជាជីវៈ ដើម្បីការពារប្រយោជន៍និងទំនុកចិត្តសង្គមមកលើតួអង្គក្នុងវិស័យព័ត៌មាន និងចូលរួមក្នុងការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។ ទី២-ទំនួលខុសត្រូវវិជ្ជាជីវៈ ៖ កំហុសវិជ្ជាជីវៈត្រូវស្ថិតក្រោមការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន។ ការអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ មិនត្រូវស្ថិតក្រោមគំនាប ឬឥទ្ធិពលរបស់ភាគីណាមួយឡើយ លើកលែងតែការតម្រង់ទិស ឬភារកិច្ចដែលប្រធានអង្គភាព-ស្ថាប័នផ្តល់ឱ្យសម្រាប់ករណីអ្នកសារព័ត៌មានអាជីព ដែលជាការទទួលខុសត្រូវវិជ្ជាជីវៈ។ ទោះជាយ៉ាងណាក៏ដោយ ការតម្រង់ទិសឬភារកិច្ចដែលប្រធានអង្គភាព-ស្ថាប័នផ្តល់ឱ្យនោះ មិនត្រូវមានចរិកផ្ទុយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ឬប្រាសចាកពីគន្លងនៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះឡើយ។ ទី៣- ទំនួលខុសត្រូវរដ្ឋប្បវេណី និងព្រហ្មទណ្ឌ៖ អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវគោរពច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ទង្វើរបំពានត្រូវប្រឈមនឹងផលវិបាកផ្នែករដ្ឋប្បវេណីនិងព្រហ្មទណ្ឌ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍​ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍និងអបអរសារទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី​ថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពី ឯកឧត្តម វ៉ាង វិនធាន បានបញ្ចប់អាណត្តិបេសកកម្ម។ សម្តេច បាន​បន្តថា វត្តមានដ៏ឆាប់រហ័សរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្ទាប់ពីការចាកចេញរបស់ឯកអគ្គរដ្ឋទូតមុន បានសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំនិងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ សម្តេច មានជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀតក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តម។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

កូនត្រីចម្រុះប្រមាណ ៣០.០០០ ក្បាលត្រូវបានប្រលែងចូលក្នុងអាងទឹកវារីអគ្គិសនីអូរជុំទី១នៅក្នុងទិវាមច្ឆាជាតិ១កក្កដា..!!

រតនគិរី​ / កូនត្រីចម្រុះត្រូវបានខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី​ ប្រារព្ធធ្ធើឡើងដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅបឹងទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១​ ស្ថិតក្នុងភូមិថារ៉ងជងឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី​ ក្រោមអធិបតីភាពលោក ជា ថាវរិទ្ធសមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងរួមនិងមន្ត្រីរាជការសិស្សានុសិស្សយ៉ាងច្រើនកុះករ។ នៅក្នុងពិធីលែងកូនត្រីចម្រុះប្រមាណ ៣០.០០០ ក្បាលចូលក្នុងបឹងទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១ រួមមេនិងមេត្រីពូជមួយដូចជា ត្រីរ៉ស់ ត្រីក្រាញ់ ត្រីកន្ធរ ត្រីអណ្តែង ចូលទៅក្នុងបឹងអាងទឹកដែលជាតំបន់ទេសចរណ៍នេះ គឺជាការទាក់ទាញសម្រាប់ការនេសាទត្រីកំសាន្តផង និងដើម្បីបម្រើសេចក្តីត្រូវការហូបចុក របស់ពលរដ្ឋក្នុងតំបន់នេះ ផងដែរ។ នៅក្នុងពិធីប្រលែងត្រីនោះ​លោក ញ៉ែម សំអឿន អភិបាល​នៃគណៈអភិបាលខេត្តរតនគិរីបានលើកឡើងថា ការប្រារពពិធីទិវាមច្ឆារជាតិនាថ្ងៃនេះ គឺក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ អោយចូលរួមចំណែកបន្ថែមទៀតរាល់ការចេះការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល​ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាព ធនធានជលផល ដែលជាផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថានមួយយ៉ាងសំខាន់។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញបិទកិច្ចប្រជុំការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គម

រតនគីរី÷ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ នៅរដ្ឋបាលសាលាខេត្តរតនគិរីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ស្តីអំពីគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ ដែលជាសារៈសំខាន់ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គម។ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការករសួងមហាផ្ទៃ បានមានប្រសាសន៍ថាការពង្រីកវិសាលភាព និងកម្រិតគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន គឺជាការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាលសម្រាប់ រយៈពេលពីមធ្យមទៅរយៈពេលវែង និងជាផែនទីបង្ហាញផ្លូវក្នុងការបំផុសចលនាឱ្យមានការចូលរួមក្នុងការប្រយុទ្ធ ប្រឆាំង នូវរាល់សកម្មភាពដែលបង្ករឡើងឲមានអសន្តិសុខដល់សង្គមជាតិ ជាពិសេសការជួញដូរប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស អំពើលួចឆក់ប្លន់ ព្រមទាំងបទល្មើសផ្សេងៗទៀត នៅក្នុងសង្គម។ ជាមួយគ្នានេះ ការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ពិតជាមហាអស្ចារ្យ មហាលោតផ្លោះមែន..! ដីរស់នៅកាន់កាប់អាស្រ័យផលរយៈពេល១៦ឆ្នាំ ស្របពេលបិទប្រកាសក្បាលដី គាត់បានប្តឹងជំទាស់សេចក្តីជូនដំណឹងការបិទផ្សាយជាសាធារណៈ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីបំពេញបន្ថែម តែអង្គភាពមន្ទីរជំនាញសុរិយោដីនៅតែធ្វើប្លង់កម្មសិទ្ធអោយអ្នកផ្សេង ឆ្កុយ ប្រហែលស្រវាំងភ្នែកព្រោះទេវប្រាក់ ហើយមើលទៅ…?

រតនគិរី÷ ពិតណាស់មិនខុសដូចពាក្យគេច្រើនដំណាលថា អោយតែមានលុយ ទោះបី ហៅខ្មោចអោយឡើងមកកិនម្សៅធ្វើនំ ក៏បានហូបនោះដែរ..?! យ៉ាងណាម៉ិញក្នុងរឿងរ៉ាវមួយបានកើតឡើងចំលើប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ឈ្មោះ សយ សុខហឿន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលលោកកំពុងជួបនៅរឿងរ៉ាវអយុត្តិធម៌លើដីធ្លីរបស់ខ្លួនរស់នៅកាន់កាប់អាស្រ័យផលអស់រយៈពេល១៦ឆ្នាំ! ប៉ុន្តែបច្ចុប្បន្នត្រូវបាន អង្គភាព មន្ទីរដែនដីនគរូបនីកម្មសំណង់ និងសុរិយោដី អាជ្ញាធរសាលាក្រុងបានលុង ហាក់មានចេតនារៀបចំធ្វើស៊ី ក្នុងន័យបំរើអោយមហិច្ឆិតាបុគ្គលនានលុយ ហើយលោកបានក្លាយជាជនរងគ្រោះ..?! នេះបើយោងតាមពាក្យបណ្តឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលលោកជាជនរងគ្រោះបានដាក់ចូលទៅលោក ធូ ឃឿរ អភិបាលក្រុងបានលុង។  ដែលលោក សយ សុខហឿន បានប្តឹងជំទាស់ចំពោះសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំលេខ៣១៤/២៣ មានទីតាំងស្ថិតនៅសង្កាត់យក្សឡោម ក្រុងបានលុងចំនួន០១ក្បាលដី និងសេចក្តីជូនដំណឹងលេខ៣១២/២៣ស្ថិតនៅសង្កាត់ឡាបានសៀកចំនួន០២ក្បាលដី ដែលចេញដោយសាលាក្រុងបានលុងចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយលោក សយ សុខហឿន សុំប្តឹងទាស់ដាច់ខាត នូវកាចរន្ធការ នៃការចុះបញ្ជីដី ឬប័ណ្ណកម្មសិទ្ធដី។ ដោយដីចំនួន០៣កន្លែងនេះមានការពាក់ព័ន្ធនិងផលប្រយោជន៍របស់លោក សយ សុខហឿន បានកាន់កាប់តាំងពីឆ្នាំ២០០៨ រហូតមក និងបានអាស្រ័យផលជាក់ស្តែងអស់រយៈពេល១៦ឆ្នាំមកហើយ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

លោក ឈន អាន ស្មៀនឃុំតឺន រួមនិងមន្ត្រីអាជ្ញាធរភូមិឃុំរហូតដល់ថ្នាក់ស្រុកអាចប្រឈមនឹងបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងករណីកៀបសង្កត់ប្រជាពលរដ្ឋក្នុងប្រាក់សំណូកធ្វើប្លង់ដីក្រោមលេសមិគោរពសន្យា..!!

រតនគិរី÷​ ស្ងាត់ៗបែកធ្លាយទៀតហើយដោយប្រជាពលរដ្ឋប្តឹងលោកឈន អាន ស្មៀនឃុំតឺន នេះបើយោងតាមពាក្យបណ្តឹងប្តឹងលោកឈន អាន ស្មៀនឃុំតឺន ទៅ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ចោទប្រកាន់ថា លោក ឈន អាន នឹងមន្ត្រីអាជ្ញាធរចាប់ពីថ្នាក់ភូមិដល់ថ្នាក់ស្រុកក្នុងករណីរួមគ្នាកៀបសង្កត់យកប្រាក់ពីប្រជាពលរដ្ឋ និងស៊ីសំណូកលើការផ្តល់សេវ៉ារដ្ឋបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋានឃុំតឺន។ នៅក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលកើតទុក្ខមិនសុខចិត្តចំពោះទង្វើររបស់ស្មៀនឃុំ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានកៀបយកប្រាក់របស់ប្រជាពលរដ្ឋលើក្នុងការផ្តល់សេវ៉ាទូទៅ ( ថ្លៃធ្វើលិខិតផ្ទេរសិទ្ធកាន់កាប់ដី )លក្ខណៈជាប្រព័ន្ធ និងទទួលយកប្រាក់រួចមិនធ្វើការងារអោយពួកគាត់បានទាន់ពេលវេលាកំណត់។ ពាក់ព័ន្ធរឿងនេះប្រជាពលរដ្ឋមួយរូបឈ្មោះព្រំ ភារ៉ា អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ រូបគាត់បានទិញដីប្រភេទលំនៅដ្ឋានមួយកន្លែងពីឈ្មោះ ឈឹម ឡាអិត នឹងប្រពន្ធឈ្មោះ ត្រិក ធីតា ដែលមានទំហ៊ុំដីទទឹង១៥ម បណ្តោយ២០ម នៅឃុំតឺនស្រុកកូនមុំ ដោយក្នុងរឿងនេះគឺអ្នកទិញបានធានារត់ការឯកសារផ្ទេរសិទ្ធកាន់កាប់ដោយខ្លួនឯង។ លុះដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោកព្រុំ ភារ៉ា បានទំនាក់ទំនងទៅលោក ណាន់ សុង មេភូមិតឺន អំពីការធ្វើលិខិតនេះ តែលោកមេភូមិបានប្រាប់ថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

លោក វ៉ាន់ សោភា លើកឡើងថា អ្នកសារព័ត៌មានត្រូវបង្កើនទំនាក់ទំនងឲ្យបានល្អបន្ថែមទៀតជាមួយអាជ្ញាធរ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ

រតនគិរីៈ នៅក្នុងកិច្ចប្រជុំពិភាក្សា រវាងអង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ក្រោមកិច្ចសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងមន្ទីរព័ត៌មានខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី បានលើកឡើងថា អ្នកសារព័ត៌មានគឺជាអ្នកនាំពាក្យពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកកាន់ប្រជាពលរដ្ឋវិញ ដូច្នេះអ្នកសារព័ត៌មានត្រូវបង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរ មន្ត្រីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធអោយបានល្អបន្ថែមទៀតដើម្បីឲ្យការចុះផ្សាយព័ត៌មាន នោះមានលក្ខណៈច្បាស់លាស់ មានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងសម្បូរបែបផងដែរ ។ នៅក្នុងឪកាសនោះ ដែរ លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី បានលើកឡើងថា នេះជាលើកទី៣ហើយដែលអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងមន្ទីរព័ត៌មានខេត្តរៀបចំអោយមានកិច្ចប្រជុំពិភាក្សារវាងអង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មានក្នុងខេត្តរតនគិរី។លោកប្រធានមន្ទីរបញ្ជាក់ថា ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅក្នុងខេត្តរតនគិរី កន្លងមក មានលក្ខណៈល្អប្រសើរ ហើយ អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងជួយកែលម្អចំណុចឆកល្វែងមួយចំនួន ទាក់ទងនឹងការអនុវត្តភារកិច្ចតួនាទី របស់មន្ត្រីក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ អ្នកសារព័ត៌មាន ប្រាប់ពីដំណឹង ឬហេតុការណ៍ផ្សេងៗ ដែលកើតមានឡើងក្នុងសង្គម ឱ្យប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលបានដឹង ដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍បានទាន់ពេលវេលា ដូច្នេះអ្នកសារព័ត៌មានចំបាច់ត្រូវពង្រឹងសមត្ថភាព ត្រូវគោរពច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានស៊ើបអង្កេត

ធ្លាយក្លិនស្អុយ..រឿងតំណែងប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅទំនេរ មេៗកុំពុងស៊ីរ៉េដាក់សែខ្លួនដែលគ្មានសមត្ថភាព..!!

ភ្នំពេញ÷ ប្រភពបែកធ្លាយពីអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជននិងកីឡាបានបង្ហើបអោយដឹងថា ស្ថាប័នកីឡាសំខាន់ចំនួន៦នៅចំណុះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលមានឋានៈប្រហាក់ប្រហែលថ្នាក់នាយកដ្ឋានកំពុងមានកៅអីប្រធាននៅទំនេរ ហើយមានគេកំពុងរត់ការដាក់សែខ្លួនដែលគ្មានសមត្ថភាពការងារយល់ដឹងពីចំណេះជំនាញផ្នែកនេះ។    ប្រភពបន្តអោយដឹងផងដែរថាបច្ចុប្បន្នមានអនុប្រធានចំនួន៣នាក់សុទ្ធតែជាមនុស្សធ្លាប់មានបទពិសោធន៍ជំនាញផ្នែកកីឡា ប៉ុន្តែមិនត្រូវបានថ្នាក់លើយកមកពិចារណាជាបេក្ខភាពដែលត្រូវឡើងជំនួសតួនាទីប្រធាននោះឡើយ ស្របពេលដែលកៅអីប្រធាននៅទំនេរ ។ ហើយកំពង់បុគ្គលមានសែទុយោរត់ការយកបេក្ខភាពពីក្រៅស្ថាប័ន មកដាក់កាន់អំណាចតួនាទីមួយនេះ ដែលជាទង្វើផ្ទុយពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ។       បើយោងតាមប្រភពមន្ត្រីចាស់វស្សាបានបង្ហើបឲ្យដឹងថា កៅអីប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពីមុនមានលោក អ៊ុក សិទ្ធិជាតិ ជាប្រធាន និងបន្តមកគឺលោកប៉ុន សុខ ជាប្រធាន  ។ ប៉ុន្តែបច្ចុប្បន្នលោក ប៉ុន សុខ ត្រូវបានតម្លើងតណែងជាអគ្គនាយកកីឡាធ្វើឲ្យកៅអីមួយនេះនៅទំនេរ..! ធ្វើអោយបុគ្គលនិងបក្ខពួកអ្នកមានអំណាចក្នុងក្រសួងស្រក់ទឹកមាត់សម្លឹងមើលឃើញ ទាញសែទុយោពីខាងក្រៅស្ថាប័នមកដាក់ចូលឲ្យបក្ខពួកខ្លួនខណៈអនុប្រធានត្រូវបានទុកចោល ។    បើយោងតាមលិខិតបែងចែកភារកិច្ច របស់ក្រសួងអប់រំលេខ ៦៥៣.អគកឡ ចុះថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣ ដែលចុះហត្ថលេខា ដោយលោកប៉ុន សុខ អគ្គនាយកកីឡា និងទទួលស្គាល់ពីលើលោកហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានបែងចែកភារកិច្ចតាមឋានានុក្រមដូចជា ១ /ឯកឧត្តមប៉ុន សុខ ជាអគ្គនាយកទទួលខុសត្រូវរួមលើអគ្គនាយកដ្ឋានដែលមាននាយកដ្ឋានចំនួន៦ចំណុះ។ ជាមួយគ្នានោះដែរ មានអគ្គនាយលរងកីឡាមួយចំនួនមានដូចជា៖ លោកបណ្ឌិត អ៊ុក […]