ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

មន្រ្តីអាវុធហត្ថស្រុកលំផាត់ ៤រូបត្រូវបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់

រតនគិរី÷ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយរវាងរថយន្តដឹកដីម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ 3D_ 4650 បានបុកគ្នាជាមួយរថយន្តម៉ាកCAMARYបាឡែនពាក់ស្លាកលេខ ភ្នំពេញ2N_0340 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ ប្រាក់ សក្ខី ភេទប្រុសអាយុ២២ឆ្នាំ ក្នុងល្បឿនយ៉ាងលឿនរួចបានបុកគ្នាយ៉ាងពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នាកាលពីវេលាម៉ោង១៣ និង១៨នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវក្រុមហ៊ុនចំការចេក ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័តឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។ ហេតុការណ៍នេះបានបណ្តាលអោយមនុស្សចំនួន០៥នាក់ នៅក្នុងឡានកាមម៉ារីបាឡែនស្លាប់បាត់បង់ជីវិតទាំងអស់។    បើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចនៅមូលដ្ឋានបានដឹងថា អ្នកដែលបានស្លាប់នោះមានឈ្មោះ÷    ១/ ប្រាក់ សក្ខី ភេទប្រុសអាយុ២២ឆ្នាំ ជាមន្ត្រីអាវុធហត្ថ ស្រុកលំផាត់..!    ២/ឈ្មោះ ម៉ុន ម៉េងលាង ភេទប្រុស អាយុ២៤ឆ្នាំជាមន្ត្រីអាវុធហត្ថស្រុកលំផាត់..!    ៣/ឈ្មោះ អេង ពិសី ភេទប្រុស អាយុ២២ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថ ស្រុកលំផាត់..!     ៤/ ឈ្មោះ អ៊ុក ផាន្នី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ស្នើរទៅក្រសួងបរិស្ថានជាគោលការណ៍សុំអនុញ្ញាតចុះបញ្ជីដីស្រែជាកម្មសិទ្ធឯកជន លើផ្ទៃដីចំនួន១៣៤៩ហិកតា តែអនុវត្តបែរជាដាក់គ្រឿងចក្រអាប៊ុលសម្រុកឈួសឆាយវ៉ៃព្រៃរានយកដី ព្រៃដែនជម្រកសត្វព្រៃយ៉ាងរង្គាលធ្វើជាកម្មសិទ្ធ..វគ្គ២..!!

រតនគិរី÷ ករណីក្រុមឈ្មួញបានចល័តយកគ្រឿងចក្រអាប៊ុលជាច្រើនគ្រឿងសម្រុកចូលឈួសឆាយផ្តួលរំលំព្រៃឈើ យ៉ាងសកម្ម ដោយមានការបើកដៃពីអាជ្ញាធរដែនដី អង្គភាពមន្ទីរ ជំនាញពាក់ព័ន្ធក្នុងខេត្តរតនគិរី ត្រូវគេដឹងថា យោងទៅតាមលិខិតរបស់ក្រសួងបរិស្ថាន លេខ ២៤៣០ សជណ បស្ល ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដោយស្នើសុំជាគោលការណ៍ចុះបញ្ជីដីស្រែជាកម្មសិទ្ធឯកជនចំនួន១៣៤៩ហិកតា ស្ថិតនៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃលំផាត់ ខេត្តរយនគិរី។    ពាក់ព័ន្ធករណីខាងលើត្រូវបានប្រភពមន្ត្រីបម្រើការងារនៅសាលាខេត្តរតនគិរី ទម្លាយអោយអ្នកយកព័ត៌មានយើងដឹងក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចញឈ្មោះថា ជុំវិញការស្នើសុំទៅក្រសួងបរិស្ថានរបស់ស្ត្រីឈ្មោះ អេង ស្រីពៅ ដែលគេស្គាល់ថា ជាភរិយារបស់ លោកឧកញ៉ា តាយ សេង គឺសុំចុះបញ្ជីដីស្រែជាកម្មសិទ្ធឯកជនក្នុងទំហ៊ំចំនួន១៣៤៩ហិកតា ហើយនៅពេលថ្មីៗកន្លងទៅនេះផ្ទៃដីចំនួន៥៤៩ ហិកតា ត្រូវបានមន្ទីរដែនដីនគរូបនីកម្មសំណង់ និងសុរិយោដីបានកសាងចេញជាប័ណ្ណកម្មសិទ្ធប្លង់រឹងទៅអោយ ស្ត្រីឈ្មោះ អេង ស្រីពៅ..ភរិយារបស់លោកឧកញ៉ាតាយ សេង ជាម្ចាស់កម្មសិទ្ធក..!   ចំណុចនេះដោយ លោក ឧកញ៉ា តាយ សេង ក៏បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា គឺលោកបានទិញពីប្រជាពលរដ្ឋមានអាជ្ញាធរដឹងលឺ និងទទួលស្គាល់ពីបរិស្ថាន កសិកម្មផងដែរ។     សូមបញ្ជាក់ថា ក្នុងសកម្មភាពអនុវត្តជាក់ស្តែង […]