ភ្នំពេញ÷ ការដឹកសំពីងសំពោងផ្ទុកលើសទម្ងន់..ច្បាប់មានមិននាំគ្នាអនុវត្តគោរព ទាំងប្រជាពលរដ្ឋ នឹងសមត្ថកិច្ចដែលមានតួនាទីណែនាំ តើនេះពិតជាដូចពាក្យចាស់ច្រើនដំណាលថា ( ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ..ឬក៏អាចនិយាយមួយបែបទៀតថា កង្កែបប្រឹងស្រែក ពស់ប្រឹងលេប.រឺ.? ) ម្យ៉ាងនេះជាវប្បធម៌ចែករំលែក.មែនឬ.?។ ការផ្ទុកសំពីងសំពោង ដឹកលើសទម្ងន់ ហើយមន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនមានវិធានការណែនាំអប់រំ ហើយប្រឹងតែពង្រីកគោលដៅឈរជើងចាំតែដកតុងពីអំពើខុសច្បាប់តាមដងផ្លូវនោះ តើវាជាកំហុសផ្នែកផ្លូវច្បាប់ដែឬទេ..?។ ជាពិសេសរាល់ការដឹកទំនិញ បន្លែ ត្រីសាច់ ផ្សេងៗរបស់ប្រជាពលរដ្ឋ ដោយនាំចេញពីប្រទេសថៃ ចូលមកតាមច្រកសំពៅលូនមកកាន់ខេត្តបាត់ដំបង ក្នុងមួយថ្ងៃៗរាប់រយឡានគឺដឹកទាំងយប់ទាំងថ្ងៃ ។ ចំណែកសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៅតាមគោលដៅឈរជើង គឺគិតតែពីចាំយកលុយទាំងយប់ទាំងថ្ងៃ នៃការល្មើសច្បាប់។ យ៉ាងណាម៉ិញបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋរកស៊ីដឹកទំនិញផ្សេងៗចេញពីប្រទេសថៃ ព្រំដែនស្រុកសំពៅលូនចូលមកកាន់ខេត្តបាត់ដំបង គាត់បានបញ្ជាក់ថា គឺត្រូវតែបង់លុយអោយបងៗជាសមត្ថកិច្ចនៅតាមដងផ្លូវជាច្រើនកន្លែង ដោយមិនអាចរំលងបាននោះឡើយ ។ ជាពិសេសនៅចំណុចផ្លូវជាតិលេខ៥៧B.ចន្លោះ គ.ម លេខ៤~៥ និងមួយកន្លែងទៀតផ្លូវជាតិលេខ៥ ក្រវ៉ាត់ក្រុងចូលខេត្តខេត្តបាត់ដំបង ។ ដោយសកម្មភាពយ៉ាងអាក្រក់ អាក្រីនេះ ទោះបីឡានដឹកអ្វី ឡានដាក់អ្វី សំពីងសំពោងបែបណា លើសទម្រន់បែបណា ក៏លើសទៅ គឺអោយតែអញ់បានលុយ គឺចប់គ្មានបញ្ហា ដែលនេះមោទនភាព ក្នុងឧត្តមគតិ របស់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លវគោកក្រោមការគ្រប់គ្រងដឹកនាំរបស់លោកស្នងការខេត្តបាត់ដំបង ។ មជ្ឈដ្ឋានមហាជនធ្វើដំណើរតែងតែរម្លឹលើកឡើងថា […]
ព័ត៌មានស៊ើបអង្កេត
ធ្លាយក្លិនស្អុយ..រឿងតំណែងប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅទំនេរ មេៗកុំពុងស៊ីរ៉េដាក់សែខ្លួនដែលគ្មានសមត្ថភាព..!!
ភ្នំពេញ÷ ប្រភពបែកធ្លាយពីអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជននិងកីឡាបានបង្ហើបអោយដឹងថា ស្ថាប័នកីឡាសំខាន់ចំនួន៦នៅចំណុះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលមានឋានៈប្រហាក់ប្រហែលថ្នាក់នាយកដ្ឋានកំពុងមានកៅអីប្រធាននៅទំនេរ ហើយមានគេកំពុងរត់ការដាក់សែខ្លួនដែលគ្មានសមត្ថភាពការងារយល់ដឹងពីចំណេះជំនាញផ្នែកនេះ។ ប្រភពបន្តអោយដឹងផងដែរថាបច្ចុប្បន្នមានអនុប្រធានចំនួន៣នាក់សុទ្ធតែជាមនុស្សធ្លាប់មានបទពិសោធន៍ជំនាញផ្នែកកីឡា ប៉ុន្តែមិនត្រូវបានថ្នាក់លើយកមកពិចារណាជាបេក្ខភាពដែលត្រូវឡើងជំនួសតួនាទីប្រធាននោះឡើយ ស្របពេលដែលកៅអីប្រធាននៅទំនេរ ។ ហើយកំពង់បុគ្គលមានសែទុយោរត់ការយកបេក្ខភាពពីក្រៅស្ថាប័ន មកដាក់កាន់អំណាចតួនាទីមួយនេះ ដែលជាទង្វើផ្ទុយពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ។ បើយោងតាមប្រភពមន្ត្រីចាស់វស្សាបានបង្ហើបឲ្យដឹងថា កៅអីប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពីមុនមានលោក អ៊ុក សិទ្ធិជាតិ ជាប្រធាន និងបន្តមកគឺលោកប៉ុន សុខ ជាប្រធាន ។ ប៉ុន្តែបច្ចុប្បន្នលោក ប៉ុន សុខ ត្រូវបានតម្លើងតណែងជាអគ្គនាយកកីឡាធ្វើឲ្យកៅអីមួយនេះនៅទំនេរ..! ធ្វើអោយបុគ្គលនិងបក្ខពួកអ្នកមានអំណាចក្នុងក្រសួងស្រក់ទឹកមាត់សម្លឹងមើលឃើញ ទាញសែទុយោពីខាងក្រៅស្ថាប័នមកដាក់ចូលឲ្យបក្ខពួកខ្លួនខណៈអនុប្រធានត្រូវបានទុកចោល ។ បើយោងតាមលិខិតបែងចែកភារកិច្ច របស់ក្រសួងអប់រំលេខ ៦៥៣.អគកឡ ចុះថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣ ដែលចុះហត្ថលេខា ដោយលោកប៉ុន សុខ អគ្គនាយកកីឡា និងទទួលស្គាល់ពីលើលោកហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានបែងចែកភារកិច្ចតាមឋានានុក្រមដូចជា ១ /ឯកឧត្តមប៉ុន សុខ ជាអគ្គនាយកទទួលខុសត្រូវរួមលើអគ្គនាយកដ្ឋានដែលមាននាយកដ្ឋានចំនួន៦ចំណុះ។ ជាមួយគ្នានោះដែរ មានអគ្គនាយលរងកីឡាមួយចំនួនមានដូចជា៖ លោកបណ្ឌិត អ៊ុក […]
ក្លឹបល្បែងស៊ីសង << ហ្គេនដ្រាហ្គន រីសត >>មាន់ជល់ អាប៉ោង តៃស៊ីវ ហ្គេមបាញ់ត្រី បៀរ ចាប់បើកសម្ភោធដំណើរការ ទទួលភ្ញៀវអ្នកញៀនល្បែងខ្មែរ វៀតណាម…!!
ភ្នំពេញ÷ ល្បែងស៊ីសងគឺជាអំពើអបាយមុខ ដែលសូម្បីតែនៅក្នុងតម្រាទូន្មាន ប្រដៅកូនចៅ ឪពុកម្តាយបានហាមដាច់ខាតមិនអោយសេពគប់ទៅជិតឬប្រព្រឹត្ត នូវអបាយមុខល្បែងស៊ីសងទាំងនោះឡើយ..បើមានអ្នកញៀនល្បែងនៅក្នុងក្រុមគ្រួសារ ប្រៀបបាននិងមានសត្វ ឪឡ ដ៏ចង្រៃនៅក្នុងផ្ទះ..!។ យ៉ាងណាម៉ិញបើនៅក្នុងសហលក្ខន្តិកៈអ្នករាជការវិញកន្លងទៅ ក្នុងដំណាក់កាល អតីត សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន កាន់ការដឹកនាំក្នុងអំណាចនីតិប្រតិបត្តិ ជានាយករដ្ឋមន្ត្រី សម្តេច បានមានវិធានការយ៉ាងក្តៅបំផុត ដោយហាមដាច់ខាតប្រឆាំងទប់ស្កាត់បង្ក្រាបរាល់ការអនុញ្ញាតអោយកើតមានបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ និងរហូតមានការព្រមានធ្ងន់ៗក្នុងការដកមន្ត្រីមូលដ្ឋាន សមត្ថកិច្ច ឃុំ/សង្កាត់ ស្រុក/ខ័ណ្ឌ រាជធានី/ខេត្តណាដែលហ៊ានអនុញ្ញាតអោយមានល្បែងស៊ីសងគ្រប់ប្រភេទនៅលើដែនសមត្ថកិច្ចមូលដ្ឋានរបស់ខ្លួនទៀតផង។ ចំណែកកាស៊ីណូ ក្លឹបល្បែងស៊ីសង ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតច្បាប់ តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ តើបានអនុញ្ញាតអោយមានប្រភេទល្បែងស៊ីសង មាន់ជល់ អាប៉ោង តៃស៊ីវ បៀរ( ចាក់លុយសុទ្ធ) ដែរឬទេ..? ម្យ៉ាងទៀតតើគ្រប់ក្លឹបល្បែង កាស៊ីណូ បានអនុញ្ញាតអោយខ្មែរយើងចូលលេងដែរឬយ៉ាងណា..?។ ព្រោះបច្ចុប្បន្ននៅក្នុងក្រុងសំពៅពូនទឹកដីខេត្តកណ្តាលគ្រប់កាស៊ីណូ ក្លឹបល្បែងស៊ីសងដូចជា << កាឡាក់ហ្ស៊ី១៦៨ >>និង << ហ្គ្រេនដ្រាហ្កន រីសត >>ទើបបើកថ្មី បើតាមប្រភពសម្តីពីអ្នកញៀនល្បែងបាននិយាយអោយដឹងថា គឺគ្មានកន្លែងណាមួយដែលថា ហាមឃាត់ខ្មែរមិនអោយចូលលេងនោះទេ គឺអោយតែមានលុយអាចចូលលេងបានទាំងអស់ […]