ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

មន្រ្តីអាវុធហត្ថស្រុកលំផាត់ ៤រូបត្រូវបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់

រតនគិរី÷ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយរវាងរថយន្តដឹកដីម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ 3D_ 4650 បានបុកគ្នាជាមួយរថយន្តម៉ាកCAMARYបាឡែនពាក់ស្លាកលេខ ភ្នំពេញ2N_0340 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ ប្រាក់ សក្ខី ភេទប្រុសអាយុ២២ឆ្នាំ ក្នុងល្បឿនយ៉ាងលឿនរួចបានបុកគ្នាយ៉ាងពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នាកាលពីវេលាម៉ោង១៣ និង១៨នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវក្រុមហ៊ុនចំការចេក ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័តឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។ ហេតុការណ៍នេះបានបណ្តាលអោយមនុស្សចំនួន០៥នាក់ នៅក្នុងឡានកាមម៉ារីបាឡែនស្លាប់បាត់បង់ជីវិតទាំងអស់។

   បើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចនៅមូលដ្ឋានបានដឹងថា អ្នកដែលបានស្លាប់នោះមានឈ្មោះ÷
   ១/ ប្រាក់ សក្ខី ភេទប្រុសអាយុ២២ឆ្នាំ ជាមន្ត្រីអាវុធហត្ថ ស្រុកលំផាត់..!
   ២/ឈ្មោះ ម៉ុន ម៉េងលាង ភេទប្រុស អាយុ២៤ឆ្នាំជាមន្ត្រីអាវុធហត្ថស្រុកលំផាត់..!
   ៣/ឈ្មោះ អេង ពិសី ភេទប្រុស អាយុ២២ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថ ស្រុកលំផាត់..!
    ៤/ ឈ្មោះ អ៊ុក ផាន្នី ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីកាងរាជអាវុធហត្ថ ស្រុកលំផាត់..!
    ៥/ ឈ្មោះ TRUONG VAV THANH ភេទប្រុសអាយុ៤៨ ជាជនជាតិវៀតណាម។

   ដោយឡែកពាក់ព័ន្ធករណីខាងលើ ក្រោយពីកើតហេតុសមត្ថកិច្ចជំបាញនគបាលចរាចរណ៍បានចុះធ្វើការវាស់វែងឃើញថា អ្នកបើកបររថយន្ត< កាមរីបាឡែន > បានចូលទៅគន្លងផ្លូវស្តាំរបស់រថយន្តបែនដឹកដី។

   បច្ចុប្បន្នក្រោយពីសមត្ថកិច្ចជំនាញបានចុះពិនិត្យធ្វើកំណត់ហេតុរួចរាល់សាកសពទាំង៥នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

   រីឯវត្ថុតាងរថយន្តចំនួនពីរគ្រឿងខាងលើត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ដឹកយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តនីតិវិធី។/

Leave a Reply

Your email address will not be published.