ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

លោកស្រី អភិបាល ខេត្តប៉ៃលិនបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានស្រកអស់ វិលត្រឡប់មកសភាពធម្មតាវិញនៅត្រឹមម៉ោង ១២៖៤៧យប់….!

ប៉ៃលិន ៖  បើតាមការបញ្ជាក់របស់ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាល ពីយប់រំលងអាធ្រាតចូលថ្ងៃទី១៩  ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា៖ ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ ជនលិចច្រកទ្វារព្រំដែន បានស្រកអស់ ហើយវិលត្រឡប់មកសភាពធម្មតាវិញ គិតត្រឹមម៉ោង ១២៖៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤..!

   ដោយឡែកបច្ចុប្បន្នក្រុមការងារនឹងកំពុងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលបានបាត់បង់សម្ភារៈប្រើប្រាស់ និងស្បៀងអាហារ នៅព្រឹកស្អែកបន្តទៀត ។

    តាមរយៈ ការដឹកនាំចុះអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោកស្រី បានស្រីមុំ អភិបាលខេត្ត គឺក្រុមការងារ បានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាដោយមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ ហើយជាមួយគ្នានោះផងដែរ លោកជំទាវក៍បានជូនដំណឹងដល់បងប្អូនពលរដ្ឋ ជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹក សូមអញ្ចើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយនូវឯកសារបញ្ចាក់ជាម្ចាស់កម្មសិទ្ធ ក្រុម ការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ នៅព្រឹកស្អែក វេលាម៉ោង ៨ «បញ្ចាក់៖ ម៉ូតូដែលក្រុម ការងារ សង្គ្រោះ រក្សាទុកជូន មានចំនួន ៣៤គ្រឿង ដោយនៅបាត់ម៉ូតូ មួយចំនួន និងម៉ូតូកង់បី២គ្រឿង ហើយក្រុមការងារកំពុងស្វែង រកបន្តទៀត។

    នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់ នៅ តាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើ មានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលាជាពិសេសត្រូវយកចិត្តទុក្ខ ដាក់ថែ ទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។

   សូមបញ្ជាក់ថា៖ ច្រកទ្វារអន្តរជាតិព្រំបានបើកដំណើរការជាធម្មតា បន្ទាប់ពីទទួលរងទឹកជំនន់ កាលពីវេលាម៉ោង ៥រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ បានថ្លែងអំណរគុណ ដល់កងកំលាំង នៃគណៈបញ្ចាការឯកភាពខេត្ត ទាំងបី ប្អូនៗយុវជន សសយក និងអាជ្ញាធរមូលដ្ធាន គ្រប់ជាន់ថ្នាក់ ដែលបានចូលរួម យ៉ាង សកម្ម ក្នុងបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋជាពិសេសសូមអរគុណដល់ក្រុមការងារភាគីថៃ ដែលបានសហការ សម្របសម្រួលបើកច្រកទ្វារព្រំដែន ជួយអោយអ្នកធ្វើដំណើរ និងរថយន្តដឹកទំនិញឆ្លងកាត់ ដោយគ្មានកំណត់ពេលវេលា ដើម្បីជៀសវាងការកកស្ទះចរាចរណ៍នៅតំបន់រងគ្រោះនោះផងដែរ ។/

Leave a Reply

Your email address will not be published.